ចាប់បាន​ជន​ទី​៥ ​ក្នុងបក្ខពួក​ប្លន់​៦​នាក់ តែ​មាស​៤​កេស និង​លុយ​រក​មិនទាន់​ឃើញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 December, 2015 ក+ ក-

​បាត់​ដំប​ង៖​បក្ខពួក​ចោរប្លន់​អាជីវករ​លក់​មាស​នៅ​ផ្សារណាត់​ខេត្តបាត់ដំបង​កាលពី​ព្រលប់ៗ​ថ្ងៃទី​១២ ខែធ្នូ ម្សឹ​ល​ម៉ិ​ញ​នេះ ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្តបាត់ដំបង ក្របួច​បាន​ម្នាក់ទៀត​ នៅស្រុកមោងឬស្សី ។​សមត្ថកិច្ចមិនទាន់បានបញ្ជាក់ពី អត្តសញ្ញាណក្រុមចោរប្លន់ និងស្ថាន ភាពទ្រព្យសម្បត្តិមានតម្លៃរបស់ជនរងគ្រោះដែលត្រូវក្រុមចោរប្លន់នាំយកទៅនោះ នៅឡើយទេ។

​សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​ដឹងថា បក្ខពួក​ចោរប្លន់​ម្នាក់ទៀត​ដែល​ចាប់ខ្លួនបាន​នេះ គឺជា​ជន​ទី​៥​ក្នុងចំណោម​គ្នីគ្នា​៦​នាក់ ។​ជនសង្ស័យ​ទី​៥ នេះ ត្រូវបាន​ចាប់ខ្លួន​នៅ​ចំណុច​ភូមិ​កកោះ ឃុំ​កកោះ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង​១០ កន្លះ ។​

​ទោះបីជា​យ៉ាងណាក្តី សមត្ថកិច្ច​មិនទាន់​បានបង្ហាញ​ពី​សមាសភាព​និង​អត្តសញ្ញាណ​របស់​បក្ខពួក​ចោរប្លន់​ខាងលើនេះ​នៅឡើយ​ទេ ដោយ​គ្រាន់តែ​អះអាងថា ខណៈ​នេះ​សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​គ្នីគ្នា​ចោរប្លន់​នៅសល់​ម្នាក់ទៀត​គឺជា​ជនសង្ស័យ​ទី​៦ ដែល​កំពុង​រត់គេចខ្លួន​។​

​សូមរំឭកថា អាជីវករ​លក់​មាស​នៅ​ក្រុង​បាត់ដំបង​មួយគ្រួសារ ​កាល​ពីព្រលប់​ម៉ោង ៥ និង​៣០​នាទី ថ្ងៃទី​១២ នេះ ត្រូវ​ក្រុមចោរប្លន់​ប្រដាប់អាវុធ​មាន​គ្នីគ្នា​៦​នាក់​សម្រុកចូល​ប្លន់​ដល់​ក្នុងផ្ទះ​ខ​ណៈ​ជនរងគ្រោះ​បាន​វិលត្រឡប់​មកពី​លក់​មាស​នៅ​ផ្សារ​វិញ​។​ក្រុមចោរបានវាយស្ត្រីជាប្រពន្ធនឹងស្នាប់កាំភ្លើង ហើយបាន​បាញ់​គំរាម​ប្លន់យក​មាស​បាន​៤​កេស កាបូបលុយ(តម្លៃជាង៣០ម៉ឺនដុល្លារ) និងដោះយកនាឡិកាប្លាទីនរបស់ ជនរងគ្រោះជាប្តី ហើយរត់គេចខ្លួនបាត់។

ស្ត្រី​រងគ្រោះ​ឈ្មោះ លឹម គឹមអេង អាយុ​៦២​ឆ្នាំ បាននិយាយ​ដោយអាការៈ​​ស្លន់ស្លោរ​ថា ក្រុមចោរ​ប្រដាប់​អាវុធខ្លី​៣​ដើម និង​មាន​គ្នីគ្នា ៦​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង តាម​ឡាន​របស់គាត់​ពេល​ត្រឡប់​មកពី​លក់​មាស​វិញ​ចូលមក​ដល់ផ្ទះ​។​

ប្រភពដដែលបន្តថា ​វា​ចូលមក​ប្លន់​ដោយ​បាញ់​៣-៤​គ្រាប់​គំរាម ហើយ​ស្ទុះចូល​ដណ្តើមយក​កេស​មាស​៤​កេស ​ដែល​គាត់​ទើបតែ​ត្រឡប់​មកពី​លក់​នៅ​ផ្សារ​ប៉ុន្តែមិនបាន បញ្ជាក់ពី ចំនួនមាសជាក់លាក់នោះទេ។

​ក្រោយ​ហេតុការណ៍​មាន​ស្នូរ​កាំភ្លើង​បាន​លាន់ឮ​ឡើង​នេះ​បន្តិច សមត្ថកិច្ច​បានមក​ដល់ ​និង​បាន​សាកសួរ​ជនរងគ្រោះ រួច​កំណត់​មុខសញ្ញា និង​បានដាក់​កម្លាំង​ដេញតាម​ប្រមាញ់ ក្រុមចោរប្លន់​ប្រដាប់អាវុធ​ទាំងនេះ​ភ្លាមៗ​ និងចាប់បានគ្នីគ្នាវាចំនួន ៣នាក់ នៅចំណុច សណ្ឋាគារ ឡេង សេង​ណា កណ្តាលក្រុង បាត់ដំបង។

​សមត្ថកិច្ច​បាន​ប្រាប់ មេគង្គ​ប៉ុស្តិ៍ ពេល​កំពុង​ប្រតិបត្តិការ​ថា បេសកកម្ម​ចុងក្រោយ​នេះ សមត្ថកិច្ច​បាន​ក្របួច​ជាប់​ក្រុមចោរប្លន់​បាន​ចំនួន ៤​នាក់ (​ប្រុស​៣ ស្រី​១) ​ក្នុងចំណោម​គ្នីគ្នា​៦​នាក់ នៅ​ចំណុច​សណ្ឋាគារ ឡេង សេង​ណា ដែល​ស្ថិតក្នុង ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​ខេត្តបាត់ដំបង ដែល​ទំនង​ក្រុមចោរ​បាន​​ចូលមក​ស្នាក់​នៅមុន​ធ្វើ​សកម្មភាព​ប្លន់​។​បក្ខពួកដែលនៅសេសសល់កំពុងត្រូវបានតាមប្រមាញ់យ៉ាងប្រផិត ប្រផើយ។

តាម​ព័ត៌មាន​ចុងក្រោយ​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ប្រមាណ​២០ និង​៥០​នាទី​យប់​ថ្ងៃ​ដដែល​នេះ សមត្ថកិច្ច​បាន​ពើបប្រទះ​នឹង​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង ដែល​បាន​ជិះ​គេច​ពី​សមត្ថកិច្ច​យ៉ាង​លឿន​លើ​កំណាត់​ផ្លូវ​សំដៅ​ឆ្ពោះទៅ​ភ្នំពេញ​។

​ប្រភព​បន្តថា សមត្ថកិច្ច​បាន​ដេញតាម​យ៉ាង​ប្រកិត​ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោរ​លោត​ចេញពី​ម៉ូតូ នៅ​ចំណុច​ភូមិ​កកោះ ឃុំ​កកោះ ស្រុក​មោង​ឬ​ស្សី ក្បែរ​ស្ទឹង​ចក រួច​រត់គេចខ្លួន​ចូល​ព្រៃ ដោយ​បន្សល់ទុក​នៅ​កាំភ្លើង​K59 ១​ដើម រួម​នឹង​ម៉ូតូ​១​គ្រឿង​ពាក់​ស្លាក​លេខ​កណ្ដាល​1B-0312 ដោយមាន​បិទ​ស្កុ​ត​ខ្មៅ​ជិត​។​

រហូតមកដល់វេលាម៉ោងប្រហែលជាង១០ ព្រឹកថ្ងៃទី១៣ ខែធ្នូ នេះ សមត្ថកិច្ចដែល ពង្រាយកម្លាំង ២៤ម៉ោង លើ២៤ម៉ោង​ បានក្របួចជាប់ជនសង្ស័យទី៥ ក្នុងចំណោម បក្ខពួក៦នាក់ និងនាំយក ទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីស៊ើបសួរ តាមនីតិវិធី៕  ​ដោ​យ៖​សុផល

gfrdaa

hgtfrbb

vgfcdccc

vgfcdcc

dsxdzeee

tgfrtg