ប៊ូរុនឌី៖មនុស្សចំនួន៨៧នាក់នៅ ក្នុងនោះខ្មាន់កាំភ្លើង៧៩នាក់ ទាហាន៤នាក់ និងប៉ូលិស៤នាក់បានស្លាប់នៅក្នុងហេតុការណ៍បាញ់ប្រហារមួយនៅបន្ទាយទាហាន Ngagara ស្ថិតក្នុងទីក្រុងBujumbura និងតំបន់Mujejuru ប្រទេសប៊ូរុនឌី។
អ្នកនាំពាក្យកងទ័ពប៊ូរុនឌីបាននិយាយថា បន្ទាប់ពីហេតុការណ៍កើតឡើងភ្លាមៗនោះកម្លាំងសន្តិសុខប៊ូរុនឌីបានឃាត់ខ្លួនមនុស្ស៤៥នាក់ កាំភ្លើងចំនួន៩៧ដើម និងគ្រឿងបំផ្ទុះ មួយចំនួនទៀតត្រូវបានរឹបអូស អំឡុងពេលខ្មាន់កាំភ្លើងបើកការវាយប្រហារ។
អ្នកពាក្យរូបនោះបញ្ជាក់ថា បន្ទាប់ពីវាយប្រហារលើបន្ទាយ Ngagara ខ្មាន់កាំភ្លើងមួយចំនួនដែលនៅសេសសល់បាននាំគ្នាទៅលាក់ខ្លួននៅ Nyakabiga និងJabe ប៉ុន្តែជាអកុសលពួកគេត្រូវបានកម្លាំងសន្តិសុខស្វែងរកឃើញហើយក៏បានបាញ់សម្លាប់តែម្តង។
គួរបញ្ជាក់ថា នៅថ្ងៃសុក្រទី១១ធ្នូ ខ្មាន់កាំភ្លើងចំនួន១៥០នាក់ បានបើកការវាយប្រហារលើបន្ទាយទាហានចំនួន៣ស្ថិតនៅក្នុងប្រទេសប៊ូរុនឌី ក្នុងគោលបំណងរឹបអូសយកអាវុធ សម្ភារៈយោធា និងដោះលែងអ្នកទោស៕