ISIS កំពុងហ្វឹកហាត់ក្មេងៗឲ្យក្លាយជាអ្នកបន្តវេនភេរវករ
ម៉ាឡេស៊ី៖មន្ត្រីប្រឆាំងភេរវកម្មម៉ាឡេស៊ីថ្លែងនៅថ្ងៃចន្ទ ទី១៤ ខែធ្នូនេះថា ក្រុមឧទ្ទាមជ្រុលនិយមរដ្ឋអ៊ីស្លាម ISIS បាននឹងកំពុងហ្វឹកហាត់ក្មេងៗរាបរយនាក់ឲ្យក្លាយជាអ្នកបន្តវេនភេរវករជំនាន់ថ្មីនៅជុំវិញពិភពលោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia។
មន្ត្រីជាន់ខ្ពស់ប្រឆាំងអំពើភេរវកម្មម៉ាឡេស៊ី លោក Ayob Khan Mydin Pitchay ថ្លែងនៅក្នុងសិក្ខាសាលាមួយថា ក្មេងៗអាយុចាប់ពី២ឆ្នាំឡើងទៅប្រមាណជា ៥០០នាក់នៅជុំវិញពិភពលោក ត្រូវបានក្រុម ISIS យកទៅហ្វឹកហាត់ឲ្យក្លាយជាភេរវករ ដោយការហ្វឹកហាត់ត្រូវបានធ្វើឡើងនៅក្នុងជំរំរបស់ពួកគេក្នុងប្រទេសស៊ីរី និងកាហ្សាក់ស្ថាន៕