ថៃខូចខាតផ្នែកសេដ្ឋកិច្ចយ៉ាងតិច៣២៧លានដុល្លារដោយសារទឹកជំនន់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 September, 2026 ក+ ក-

ទឹកជំនន់ដែលកើតឡើងប្រមាណជាង២សប្តាហ៍មកនេះ អាចបង្កឱ្យមានការខូចខាតផ្នែកសេដ្ឋកិច្ចយ៉ាងហោច ណាស់១១ពាន់លានបាតឬប្រមាណ៣២៧ លានដុល្លារអាមេរិក នៅទូទាំងប្រទេសថៃ  ។ លោក Aat Pisanwanich មកពីដេប៉ាតឺម៉ង់សេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Rangsit បានព្រមានថា ការខាតបង់ទំនងជានឹងកើនឡើងបន្ថែមទៀត ប្រសិនបើស្ថានភាពមិនមានភាពប្រសើរឡើង  ។
ទឹកជំនន់នេះត្រូវបានគេព្យាករណ៍ថា នឹងកាត់បន្ថយអត្រាកំណើនផលិតផលក្នុងស្រុកសរុប ឬ GDP ប្រចាំឆ្នាំចំនួន ០,៣ ភាគរយ ដែលធ្វើឱ្យកំណើនធ្លាក់ចុះមកនៅត្រឹម ២,១% និងកាត់បន្ថយកំណើនក្នុងត្រីមាសទី ៣ ប្រហែល ០,៥ ភាគរយ មកនៅត្រឹម ១,៧%»។