មនុស្ស៤៩នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសក្នុងរដ្ឋរ៉ាឃីន ប្រទេសមីយ៉ាន់ម៉ា
ក្រុមឧទ្ទាម និងមន្ត្រីសង្គ្រោះ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ពីការវាយប្រហារតាមអាកាសរបស់យោធាមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ ទី២៨ ខែកញ្ញា នៅជិតផ្សារមួយ បានកើនឡើងដល់យ៉ាងហោចណាស់ ៤៩នាក់ និង ៥៨នាក់ផ្សេងទៀតបានរងរបួស។ ទីតាំងនេះ គឺជាដែនដីដែលគ្រប់គ្រងដោយក្រុមឧទ្ទាមដ៏មានឥទ្ធិពលមួយនៅមីយ៉ាន់ម៉ា។


