នាយករដ្ឋមន្ត្រីជប៉ុនតវ៉ាយ៉ាងម៉ឺងម៉ាត់ទៅកាន់ភាគីអាម៉េរិកជុំវិញករណីទាហានអាម៉េរិកធ្វើឃាតស្ត្រីជប៉ុន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 October, 2026 ក+ ក-

ជប៉ុន៖ កាលពីដើមសប្ដាហ៍នេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ីឈិ (Sanae Takaichi) បានប្រកាសនៅចំពោះមុខសភាថា រដ្ឋាភិបាលទីក្រុងតូក្យូ បានដាក់លិខិតតវ៉ាយ៉ាងម៉ឺងម៉ាត់ទៅកាន់សហរដ្ឋអាម៉េរិក និងបានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះករណីទាហានជើងទឹកអាម៉េរិកឈ្មោះ ឌេវីន ចាខុប បាឡាត (Devin Jacob Ballard) អាយុ ២០ ឆ្នាំ ត្រូវសមត្ថកិច្ចចាប់ខ្លួនពីបទសង្ស័យថាបានប្លន់ និងច្របាច់កសម្លាប់ស្ត្រីរងគ្រោះឈ្មោះ អាណា យ៉ាហ្គិ (Anna Yagi) អាយុ ៣៩ ឆ្នាំ នៅទីក្រុងណាហា (Naha) ខេត្តអូគីណាវ៉ា (Okinawa) ។