ទីក្រុងប៉ារីសនិងទីក្រុងមួយចំនួនទៀតបានប្រកាសបំរាមគោចរដើម្បីទប់ស្កាត់ការលួចប្លន់តាមហាងអាជីវកម្ម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 October, 2026 ក+ ក-

បំរាមគោចរត្រូវបានដាក់ឱ្យអនុវត្ត នៅតាមតំបន់ដែលត្រូវបានកំណត់មួយចំនួន តាមបណ្តាទីក្រុងនានា ក្នុងប្រទេសបារាំង ក្នុងនោះរួមមានParis, Bordeaux Nice និង Lyon  ។ វិធានការទាំងនេះ មានគោលបំណងការពារ ប្រជាជន និងទ្រព្យសម្បត្តិពីអំពើហិង្សា និងការលួចប្លន់  ។ ប៉ូលិសទីក្រុងParisបានប្រកាសដាក់បម្រាមគោចរពេលយប់ កាលពីថ្ងៃចន្ទទី១៩ ខែតុលា នៅតំបន់ពីរនៅក្នុងទីក្រុងParisបន្ទាប់ពីតំបន់នោះបានរងគ្រោះដោយអំពើហិង្សាដ៏អាក្រក់បំផុត ដែលមិនធ្លាប់មាននារយៈពេលជាច្រើនឆ្នាំមកនេះ  ។