កូរ៉េខាងត្បូងដកបុគ្គលិកស្ថានទូតចេញពីអ៊ុយក្រែនព្រោះរឿងឈ្លើយសឹកកូរ៉េខាងជើង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 October, 2026 ក+ ក-

ក្រសួងការបរទេសកូរ៉េខាងត្បូង បានប្រកាសកាលពីថ្ងៃអង្គារ ទី២០ ខែតុលាថា ប្រទេសកូរ៉េខាងត្បូងបានសម្រេចដកបុគ្គលិកការទូតមួយចំនួនចេញពីអ៊ុយក្រែន ។ វិធានការនេះ កើតមានឡើង ចំពេលវិវាទរវាងប្រទេសទាំងពីរកំពុងបន្ត ជុំវិញការបញ្ជូនឈ្លើយសឹក (POWs) ជនជាតិកូរ៉េខាងជើងចំនួន២នាក់ មកកាន់ទីក្រុងសេអ៊ូល  ។