អ៊ីរ៉ង់ទាមទារឱ្យអាមេរិកបំពេញតាមលក្ខខណ្ឌរបស់ខ្លួនដើម្បីបញ្ចប់សង្គ្រាម
មេដឹកនាំកំពូលអ៊ីរ៉ង់លោក Mojtaba Khamenei កាលពីថ្ងៃអង្គារ បានទាមទារឱ្យគូជម្លោះសហរដ្ឋអាមេរិក បំពេញតាមលក្ខខណ្ឌរបស់ប្រទេសខ្លួន ដែលបានប្រកាសក្នុងពេលថ្មីៗនេះ ដើម្បីបញ្ចប់សង្គ្រាម ។ ការទាមទាររបស់លោក Khamenei ត្រូវបានធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានបញ្ជូនផែនការថ្មីមួយទៅកាន់គូជម្លោះសហរដ្ឋអាមេរិក កាលពីថ្ងៃទី២២ ខែកញ្ញា តាមរយៈអ្នកសម្របសម្រួល នៅក្រៅកិច្ចប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ។


