ឥណ្ឌូនេស៊ី ពង្រាយទាហាន និងប៉ូលិស ដើម្បីត្រៀមទប់ទល់នឹងបាតុកម្មរបស់សិស្ស-និស្សិត
កងកម្លាំងសន្តិសុខឥណ្ឌូនេស៊ីរាប់រយនាក់ ត្រូវបានដាក់ពង្រាយ នៅថ្ងៃពុធ ទី២៨ ខែតុលា ដើម្បីត្រៀមខ្លួនទុកជាមុនសម្រាប់ការតវ៉ារបស់សិស្ស-និស្សិតប្រឆាំងនឹងគោលនយោ បាយមួយចំនួនរបស់ប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ក៏ដូចជាការដោះស្រាយបញ្ហាភ្លើងឆេះព្រៃ របស់រដ្ឋាភិបាល។ និស្សិតមកពីសាកលវិទ្យាល័យឥណ្ឌូនេស៊ីបានលើកឡើងថា ពួកគេបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើបាតុកម្មនៅតាមទីតាំងមួយចំនួន ក្នុងរដ្ឋធានីហ្សាការតា។


