ISIS ចេញបញ្ជាឲ្យសម្លាប់ទារក ឬកុមារមានជំងឺ និងមានកាយសម្បទាមិនគ្រប់គ្រាន់
អ៊ីរ៉ាក់៖យោងតាមបណ្តាញសារព័ត៌មានរបស់ចក្រភពអង់គ្លេស Mirror បានចេញផ្សាយថា ក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS បានចេញបញ្ជាឲ្យសម្លាប់ទារក និងកុមារដែលមានជំងឺប្រចាំកាយ និងមានការសម្បាទាមិនគ្រប់គ្រាន់។
សកម្មជនប្រចាំប្រទេស អ៊ីរ៉ាក់ បានលើកឡើងថា ពួកឧទា្ទមទាំងនោះ បានបញ្ជាឲ្យសមាជិករបស់ខ្លួន សម្លាប់ទារកទើបនឹងកើត ដែលមានជំងឺ Down’s Syndrome ឬកាយសម្បទាមិនគ្រប់គ្រាន់តាំងពីកំណើត និងកុមារពិការទាំងអស់។ ប្រភពដដែលបញ្ជាក់ថា ក្រុមឧទ្ទាមទាំងនោះកំពុងយកគំរូតាមរបបណាស៊ីនិយមដែលសម្លាប់កុមារពិការ ដោយពួកគេចាត់ទុកថា កុមារទាំងនោះបានបន្ថែមបន្ទុកដល់ជាតិ។
គួរបញ្ជាក់ថា កាលពីថ្មីៗកន្លងនេះមានទារកពិការប្រមាណ៣៨នាក់ហើយដែលត្រូវពួកឧទ្ទាមជ្រុលនិយមទាំងនោះយកទៅសម្លាប់៕