ពលរដ្ឋកូរ៉េជាង១០០នាក់បាត់បង់ទីជម្រកក្នុងហេតុការណ៍ភ្លើងឆេះភូមិ
គ្រោះអគ្គីភ័យដ៏ធំមួយបានឆាបឆេះភូមិ Guryong ដែលជាភូមិតាំងទីលំនៅមិនរៀបរយចុងក្រោយបង្អស់ក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង ។អណ្តាតភ្លើងបានឆាបឆេះយ៉ាងសន្ធោរសន្ធៅតាំងពីម៉ោង៣និង៥០នាទីរសៀល ហើយក្រុមពន្លត់អគ្គីភ័យបានចំណាយពេលជិត១៣ម៉ោង រហូតដល់ទៀបភ្លឺថ្ងៃពុធ ទើបអាចគ្រប់គ្រង និងពន្លត់ភ្លើងបានទាំងស្រុង ។



