កម្លាំងសម្ព័ន្ធមិត្តអាមេរិកនឹងបង្កើនការ វាយប្រហារលើក្រុមISIS
អាមេរិក៖ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា បានបញ្ជាក់ថា កម្លាំងសម្ព័ន្ធមិត្តដឹកនាំដោយសហរដ្ឋអាមេរិក នឹងបើកវាយប្រហារពួកឧទ្ទាម ISIS កាន់តែខ្លាំងកា្លជាងមុន ហើយបន្តទៅមុខជាមួយនឹងយុទ្ធសាស្ត្រ ដោយប្រើស្មារតីប្រឹងប្រែងជាប់ជានិច្ច។ លោកអូបាម៉ាថ្លែងបែបនេះបន្ទាប់ពីកិច្ចប្រជុំនៅមន្ទីរបញ្ចកោណជាមួយក្រុមប្រឹក្សាសន្តិសុខ។
យោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន ABC ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥នេះបានឲ្យដឹងទៀតថា ក្រុមសម្ព័ន្ធដឹកនាំដោយអាមេរិកនឹងបន្តវាយតម្លៃទៅយុទ្ធសាស្ត្របង្ក្រាបពួក ISIS មិនមែនដើម្បីប្រឆាំងត្រឹមតែពួកជ្រុលនិយមក្នុងប្រទេស អ៊ីរ៉ាក់ និងស៊ីរី ប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីប្រឆាំងនឹងពួកឧទ្ទាមផ្សេងៗដែលរស់នៅលើទឹកដីសហរដ្ឋអាមេរិកផងដែរ៕