ភ្នំពេញ: លោកមេភូមិទី៤ នៃសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានខ្មាន់កាំភ្លើងម្នាក់បាញ់ស្លាប់ភ្លាមៗនៅមុខផ្ទះ ហើយក៏មានមនុស្សពីរនាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ដែរ។
ករណីបាញ់ប្រហារនេះបាន កើតឡើងនៅវេលាម៉ោង៣និង៤០នាទី រសៀល ថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅមុខផ្ទះជនរងគ្រោះស្ថិតនៅផ្លូវលេខ៣៥៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន បណ្តាលឲ្យលោក មេភូមិ៤ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ស្លាប់នៅនឹងកន្លែង និងបុរសពីរ នាក់ទៀតរងរបួសធ្ងន់។
ក្រោយពីកើតមានការបាញ់ប្រហារភ្លាម កម្លាំងសមត្ថកិច្ចនិងក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះ ភ្លាមៗនៅមន្ទីរពេទ្យ។ ជនដៃដល់ដែលមិនទាន់ស្គាល់អត្តសញ្ញាណត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកទៅ អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសាកសួរពីមូល ហេតុដែលបណ្តាលឲ្យកើតមានការបាញ់ប្រហារបែបនេះ ។
សាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា ករណីឃាតកម្មនេះបង្កឡើងដោយសារទំនាស់ និងគំនុំ៕ដោយ៖គ បញ្ញា