អធិការដ្ឋានស្រុកកោះញែកប្រារព្ធ​​​ក្រុង​ពាលីសាងសង់​អាគារ​​​រដ្ឋ​បាល​មួយ​​ខ្នង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 December, 2015 ក+ ក-

មណ្ឌលគិរីៈ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២​០១៥ វេលា​ម៉ោង​ ៧ៈ០០នាទី នៅ​អធិការដ្ឋាន​ ស្រុក​កោះ​ញែក បានប្រារព្ធពិធី សូត្រមន្ត​​ក្រុងពា​លី លើកអាគារ​​រដ្ឋបាលមួយ​ខ្នង​​ដែល​មាន​ប្រ​វែង​ បណ្តោយ​ ១២ម៉ែត្រ គុណទទឹង ៦ម៉ែត្រ ធ្វើអំពីឈើ​​ក្រាលសាប និងដំបូង​​ប្រក់ស័ង្គសី។

អាគារ​ដែលសាង​សង់​នោះ​​ទទួលបានការឧបត្ថម​​ពីស្នងការដ្ឋាន​ខេត្ត​ ដាក់ ឡាក់ ប្រទេស​វៀតណាម ចំនួនទឹកប្រាក់ ១៥០០​ដុលា្ល និងស័ង្គសី ​១៨០ម៉ែត្រការ៉េ និងជូន​ថវិការ​បន្ថែមចំនួន៥០០ដុល្លា ជួយសម្រួល​ថ្លៃឈ្នួលជាង​។

លោក វេរៈសេនីយទោល កាន់ ពេញ បានមានប្រសាសន៍ថា ការសាងសង់អាគារ​​នោះ​ អាច​ចំណាយ​ថវិការ​សរុប​ប្រហែល​ ៧០០០ដុល្លារ ទើបបានរួចរាល់ ហើយការសាងសង់​​នោះ​ដោយមាន ការជ្រុំជ្រែងពីលោក ស្នងការខេត្ត លោកឧត្តម​សេនីយត្រី តូច យន់ និងកងកម្លាំង​អធិ​ការដ្ឋាន​ស្រុកកោះញែក។

ដោយមានការខ្វះខាត់ថវិការសាងសងនោះ លោកអធិការស្រុកបាន​មានប្រសាសន៍​បន្តទៀតថា​លោក​នឹងខិតខំស្វែងរក​ថវិការ​សប្បុរសធម៌​ពីប្រជាពលរដ្ឋបន្ថែមទៀត៕

111111 2222222222 4444444444 5555555555 333333333333