ចាប់ខ្លួន៧នាក់ជាមុខសញ្ញាប្លន់ពេលយប់ក្នុងសង្កាត់ស្ទឹងមានជ័យ
ភ្នំពេញៈ កាលវេលាម៉ោង ១ៈ២៥នាទីថ្ងៃត្រង់ ទី១៦ ខែធ្នូ ឆ្នាំ២០១៥ សមត្ថកិច្ចសង្កាត់ស្ទឹងមានជ័យបានឃាត់ជនសង្ស័យ៧នាក់នៅចំណុចមុខសេះស កែងការ៉ាសាំងសូគីមិច ដែលជាមុខសញ្ញាវៃប្លន់យកទូរស័ព្ទ នៅមុខក្លឹបសេះសស្ទើរតែរាល់យប់ ដោយប្រើស្រីធ្វើជាធ្នាក់ ទាក់ប្រុសៗដែលចេញពីក្លឹបមកអោយបក្ខពួកវ៉ៃប្លន់តែម្តង។
តាមការចង្អុលបង្ហាញពីសន្តិសុខនៅក្នុងក្លឹបនោះថា ប៉ាក់ពួកជនសង្ស័យខាងលើសុទ្ធតែប្រើប្រាស់គ្រឿងញៀន ហើយតែងតែមកលេងក្លឹបសេះសនេះរាល់រាត្រី ហើយយកស្រីដែលជាបក្ខពួកធ្វើជាធ្នាក់ និងវៃប្លន់យកទូរស័ព្ទដៃ និងម៉ូតូ ដោយប្រើដែកឆាបជាអាវុធ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងសាងសួរដើម្បីធ្វើសំណុំរឿងបញ្ជូនទៅតុលារ៕ ដោយ៖ គឹម បញ្ញា