ICJរកឃើញមីយ៉ាន់ម៉ាប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងជនជាតិរ៉ូហ៊ីងយ៉ា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 November, 2026 ក+ ក-

នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានចេញសាលដីកាក្នុងសំណុំរឿងប្តឹងដោយប្រទេសហ្គាំប៊ី ប្រឆាំងនឹងប្រទេសមីយ៉ាន់ម៉ា ដោយរកឃើញថា មីយ៉ាន់ម៉ាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងក្រុមជនជាតិរ៉ូហ៊ីងយ៉ា នៅភាគខាងជើងរដ្ឋរ៉ាឃីន ក្នុងអំឡុងប្រតិបត្តិការបង្ក្រាបរបស់យោធាកាលពីឆ្នាំ២០១៧។