រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធកម្មវិធីសំពះព្រះខែ អកអំបុក ប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ
(បន្ទាយមានជ័យ)៖ កាលពីរាត្រីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃពេញបូណ៌មី ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំប្រារព្ធពិធីសំពះព្រះខែ និងអកអំបុក នៅបរិវេណសួនតេជោសន្តិភាព ដងស្ទឹងសិរីសោភ័ណ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ក្រោមអធិបតីភាព ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រមទាំងមានការចូលរួមពីតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
សូមទស្សនាព័ត៌មានពិស្ដារ៖



