សត្វព្រៃ​១៨​ប្រភេទ​កំពុង​រងគ្រោះថ្នាក់​យ៉ាងខ្លាំង ដែល​តម្រូវ​ឲ្យ​គ្រប់គ្នា​ចូលរួម​អភិរក្ស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 December, 2015 ក+ ក-

​មណ្ឌលគិរី​៖​តំណាង អង្គការ WWF​កម្ពុជា លោក មូល ផាត បាន​មាន ប្រសាសន៍ថា ខេត្ត មណ្ឌលគិរី ជា​តំបន់ អាទិភាព ក្នុងការ អភិរក្ស​សត្វ ដែល​កំពុង រងគ្រោះ ថ្នាក់​ទាំង​១៨ ប្រភេទ ដូចជា ដំរីព្រៃ ទន្សោង ខ្ទីង ល្មូ​ន បក្សី និង​សត្វ ទោច​ជាដើម​។

​មណ្ឌលគិរី ជា​តំបន់​ដែល​សំបូរ​ទៅដោយ​ព្រៃ ស្រោង និង​ពាក់ កណ្តាល​ស្រោង ជាពិសេស ជា​តំបន់ សំខាន់ បំផុត សម្រាប់ ជីវៈចម្រុះ ក្នុងចំណោម តំបន់ ទាំង ២០០ កន្លែង នៅ​ទូទាំង ពិភពលោក​។​

​លោក មូល ផាត បាន​មានប្រសាសន៍​បែបនេះ ក្នុង “​ទិវា​សត្វព្រៃ​មណ្ឌលគិរី និង​យើង​ទាំងអស់ គ្នា​” ដែល​ធ្វើ​ឡើងជា​លើកដំបូង នៅ​រង្វង់​មូល គោព្រៃ ក្រុង​សែន​មនោ​រម្យ កាលពី​រសៀល​ថ្ងៃទី ១៧ ខែធ្នូ​នេះ ដោយមាន​មនុស្ស​ចូលរួម​យ៉ាង ច្រើន​កុះករ​។​

​លោក​តំណាង​អង្ក​ការ​WWF បាន​បន្តថា តំបន់​ព្រៃស្រោង​និង​ព្រៃ ល្បោះ​ក្នុង​ខេត្តមណ្ឌលគិរី ជាទី​ជម្រក​ដ៏​សំខាន់​របស់​សត្វព្រៃ ដូចជា សត្វ​ទន្សោង ខ្ទីង ប្រើស ត្មាត ឈ្លូស ខ្លា និង​សត្វ​ផ្សេងៗ​ទៀត​។ សត្វ​ត្រ​យ៉ង​ចង្កំ​-​ក​-​ស និង​សត្វ​ត្មាត បាន​ផុត​ពូជ​ហើយ​នៅ​ប្រទេស​ជិ​ខាង ដូចជា​វៀតណាម និង​ឡាវ ហើយ​បច្ចុប្បន្ន​នៅ​កម្ពុជា សត្វ​ទាំងនេះ កំពុង​រងគ្រោះថ្នាក់​ខ្លាំង​បំផុត​។

​ដូ​ច្នេះ​លោក​បាន​អំពា​នាវ​ដល់​បងប្អូន​ទាំងអស់ អាជ្ញាធរ​ដែនដី និង​ស្ថ​ប័ន​ជំនាញ គ្រប់លំដាប់​ថ្នាក់ មេត្តា​ចូលរួម​ថែរក្សា និង​ការពារ​ធនធានធម្មជាតិ និង​បន្ត​ការគាំទ្រ​ចំពោះ ការទប់ស្កាត់ សកម្មភាព ជួញដូរ​សាច់ សត្វព្រៃ​គ្រប់​ប្រភេទ និង​ការទប់ស្កាត់ ការកាប់​ទន្ទ្រាន​ដីព្រៃ​ធ្វើជា​កម្ម​សិទ្ធ​ឯកជន ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់ទីជម្រក​សត្វ​៕ដោយ៖សុខណាតwsawswwwuhygggghbgvf

bhbgvccc