មណ្ឌលគិរី៖ មានការភ្ញាក់ផ្អើលមួយកើតឡើងដោយសាទារកមួយកើតមកហើយបែរជាគ្រឿងក្នុងនៅក្រៅដងខ្លួនទៅវិញគឺដងខ្លួនមួយកំណាត់មានជើងមួយចំហៀងនិងមានម្រាមដៃដុះតែមួយប៉ុណ្ណោះ។ហេតុការភ្ញាក់ផ្អើលនេះកើតឡើងនៅមណ្ឌុលសុខភាពអូរអាមស្រុកកែវសីម៉ាខេត្តមណ្ឌលគិរីកាលវេលាម៉ោង១៦ និង២០ល្ងាច ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា៖ ស្ត្រីបង្កើតកូនបែបចំលែកមានឈ្មោះ ថាង ស្រីនិច អាយុ២៥ឆ្នាំ និងប្តីឈ្មោះ ជួន រតនៈ មានទីលំនៅភូមិឆ្នែងឃុំស្រែខ្ទុមស្រុកកែសីម៉ាខេត្តមណ្ឌលគិរីបានមកសំរាលកូននៅមណ្ឌុលសុខភាពអូរអាម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានទារកមួយមិនគ្រប់ខែ ហើយបានប៉ុន្មាននាទីក៏ស្លាប់ទៅវិញ មិនដឹងភេទប្រុស ឬស្រីទេទារកនោះមានទម្ងន់១,៨០គីឡូក្រាម។ចំណែកស្ត្រីជាម្តាយនោះមានសុខភាពធម្មតាទេ។
គ្រូពេទ្យមណ្ឌលសុខភាពស្រុកបានអោយដឹងថា៖នេះមកពីម្តាយទារកមិនបានយកចិត្តទុក្ខដាក់និងថែរក្សាសុខភាពពេលមានផ្ទៃពោះហើយមិនបានមកពិនិត្យសុខភាពរបស់ទារកកំពុងតែពផ្ទៃទើបមានហេតុភេទចំឡែករបៀបនេះ។
គ្រូពេទ្យសំណូមពរដល់ស្ត្រីដែលមានមានផ្ទៃពោះសូមមកមន្ទីរពេទ្យដើម្បីចាក់ថ្នាំបង្ការការពារការវិវត្តន៍នៃទារករហូតដល់ពេលប្រសូតតែម្តង។រឿងហេតុទារកកើតមកមិនប្រក្រតីនេះមានពីរលើកមកហើយក្នុងស្រុកកែវសីម៉ានេះដោយលើកទីមួយទារកកើតមកហើយមានដងខ្លួនពេញលេញចំលែកត្រង់មានលលាដ៍ក្បាលពីរ៕ស.គ