ជនជាតិ​ចិន​បើករថយន្ត​Mercedes ទាំង​ស្រវឹង​ជ្រុល​បុក​បង្គោល​ភ្លើង​បាក់​មួយ​ដើម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 December, 2015 ក+ ក-

​ភ្នំពេញ​៖ គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើង​ដោយ អ្នកបើករថយន្ត​ទំនើប​Mercedes GL550 មួយគ្រឿងជាជនជាតិចិនបាន​បើកបរ​ហួស​ល្បឿន​កំនត់​ក៏ រេ​ចង្កូត​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​យ៉ាង​ពេញទំហឹង បណ្តាលអោយ​បាក់ បង្គោល​ភ្លើង​មួយ​ដើម រាប​ដល់​ដី តែ​សំណាងល្អ មិន​បង្ក​គ្រោះ ថ្នាក់​ដល់​អ្នកដទៃ ចំណែក​អ្នក​នៅក្នុង រថយន្ត​របួស​បន្តិច​ប​ន្តួច ។​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី វេលា​ម៉ោង​៣ និង​២០ នាទី​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៥ មុខ​មន្ទីរពេទ្យ​សំរាក​ព្យាបាល ឈួ​អី​ុ​សេង តាម​បណ្តោយ ផ្លូវជាតិ​លេខ​១៩៣ កែង​និង​ផ្លូវ​លេខ ៣៦៦ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ ចំការមន ។​

​បុរស​សន្តិសុខ​ម្នាក់​ឃើញ​ហេតុការណ៍​នេះ​និយាយថា មុនពេល​កើតហេតុ គាត់​បានឃើញរ​ថយ​ន្ទ​ទំនើប Mercedes GL550​មួយគ្រឿង ពណ៌​ទឹកស ពាក់ ស្លាក​លេខ ភ្នំពេញ 2-AJ6888 ដែល​ក្នុងនោះ​មាន​បុរស​ជនជាតិ​ចិន​បីនាក់ នៅក្នុង​រថយន្ត បាន​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១៩៣ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ទាំង​ស្ថានភាព ស្រវឹង ផង​នោះ ស្រាប់តែ​មកដល់​ចំណុច​ផ្លូវកែង​លេង ៣៦៦ រថយន្ត ក៏​បួង​ចង្កូត​បត់​ទៅខាង​ឆ្វេង​ដៃ ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​ទៅបុក​បង្គោល​ភ្លើង បណ្តាលឱ្យ​រលើង​បាក់​ដល់​ដី និង​ដាច់​ខ្សែរ​ភ្លើងរ​ប៉ា​រប៉ាយ ពេញ​ផ្លូវ ហើយ​ចំណែក​រថយន្ត​បង្ក​បាន​រង​កា​ខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​ធ្វើអោយ​រថយន្ត​ទៅមុខ​លែងរួច​តែម្តង ។

​ប្រភព​បាន​បន្តទៀតថា បន្ទាប់ពី​កើតហេតុ​ភ្លាមៗ អ្នកបើករថយន្ត​រួមទាំង​អ្នករួមដំណើរ​ជាមួយគ្នា​នោះ ក៏​ចុះ​ចេញពី​រថយន្ត​របស់​គេ គេចខ្លួន​ទៅ​បាត់ស្រមោល ។

​ភ្លាមនោះ​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះមក​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ និង​បាន​សហការ ជាមួយ​ជំនាញ​ធ្វើការ​វាស់វែង យក​រថយន្ត​បង្ក ទៅ​រក្សាទុក​នៅ ការិយាល័យ​ចរាចរណ៍ ជើងគោក រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕​ដោយ​៖​រដ្ឋា​bgvfaaa