រថយន្តបុកប៉ូលីស​ខណ្ឌ​ព្រែក​ព្នៅ​ម្នាក់​ស្លាប់ ម្នាក់​របួសធ្ងន់​ពេល​ប្រដេញ​រថយន្ត​សង្ស័យ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 December, 2015 ក+ ក-

​ភ្នំពេញ​៖​មន្ត្រីប៉ូលិស​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​រងរបួស​ធ្ងន់​កាលពី​យប់​ថ្ងៃ​១៩ ខែធ្នូ ឆ្នាំ​២០១៥ ដោយសារ​រថយន្ត​ម៉ាក​TUNDRA ពាក់​ស្លាក​លេខ “​រាជការ​” មួយគ្រឿង​បើក​បំ​បុក​ម៉ូតូ ខ​ណៈមន្ត្រី​ទាំងនោះ​កំពុង​ប្រដេញ​រថយន្ត​សង្ស័យ នៅ​ចំណុច​ផ្លូវ​លេខ​១៥១ ព្រំប្រទល់​សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ និង​ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា នៅវេលា​ម៉ោង​២៣ និង​០០​នាទី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ប្រសិទ្ធិ បាក់​ដឹង ត្រង់ចំណុច​មុខ​ភូមិ​ប្រសិទ្ធិ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ជាប់​ព្រំប្រទល់​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មាន​ហេតុការណ៍​មួយ​បាន​កើតឡើង​បង្ក ដោយ​រថយន្ត​ម៉ាក​Tuntra ពាក់​ស្លាក​លេខ រាជការ បាន​បើក​បំ​បុក​ម៉ូតូ​របស់​សមត្ថកិច្ច បណ្តាលឱ្យ​ម្នាក់​ស្លាប់​នៅនឹងកន្លែង និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ធ្ង​រ និង​ម៉ូតូ​១​គ្រឿង​ម៉ាក STR២៣០​ពណ៌​ខៀវ​ផ្លាកលេខ​នគរបាល​៧៧៣៨ ជិះ​គ្នា​២​នាក់ ស្លៀកពាក់​ឯកសណ្ឋាន​ន​គរ​បាល ។​

​ប្រភព​បន្តថា ខ​ណៈ​នោះគេ​ឃើញ​រថយន្ត​បើក​បន្តកន្ទុយ​គ្នា ៤​គ្រឿង និង​១​គ្រឿង​ទៀត បិទគូទ​ពីក្រោយ​បើក​ចំងាយ​ប្រហែល ២00​ម៉ែត្រ ទៅ​៣00​ម៉ែត្រ​ពីគ្នា (​រថយន្ត​ធុន​ត្រា​ល្មើស​) បើក​ក្នុង​ល្បឿន​លឿន​។ ដោយមាន​ការសង្ស័យ (​អាច​ករណី​បង្ក​បទល្មើស​ហើយ​បើក​រត់​ទើប​កំលាំង​ល្បាត​ទាំង​៤​គ្រឿង​ដេញ តាម​ពីក្រោយ​ហើយ​ត្រូវ​រថយន្ត​ធុន​ត្រា ដែល​បិទគូទ​ពីក្រោយ​បាន​បើក​ដេញ​បំ​បុក​ម៉ូតូ​សមត្ថកិច្ច​អូស​កំលាំង​នគរបាល​បណ្តាល​ឲ្យ​ម្នាក់​ស្លាប់ និ​ម្នាក់ទៀត​រងរបួស​ធ្ងន់ នៅ​ចំណុច​ជាប់​ព្រំប្រទល់​សង្កាត់ ព​ន្សាំ​ង និង​ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

​នៅក្នុង​ហេតុការណ៍​ដ៏​រន្ធត់​នេះ គេ​មិនឃើញ​មាន​សមត្ថកិច្ច​ណា​ផ្សេងទៀត បន្ត​ដេញចាប់​រថយន្ត​នោះ​ទៀតឡើយ មិនដឹង​ពី​មូលហេតុ​ច្បាស់លាស់​ទេ​។​

​ជនរងគ្រោះ​ជាម​ន្ត្រី​សកម្ម​ការងារ​ហើយ​ជា​មន្ត្រីនគរបាល​ដែល​គោរព​មេកោយ និង​ស្តាប់​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ ជាពិសេស​ស្តាប់​បទបញ្ជា​របស់ ក អធិការ​ខណ្ឌ​ព្រែក​ព្នៅ នោះ​មាន ឈ្មោះ កែវ សៀង​ហេង ភេទ​ប្រុស​អាយុ​២៤ ឆ្នាំ អ្នកជិះ​ពីក្រោយ​ឈ្មោះ សៅ សំណាង (​បាន​ស្លាប់​) អាយុ​២៦​ឆ្នាំ អ្នក​ទាំងពីរ​ជា​មន្ត្រីនគរបាល​នៅ​អធិការ​ខណ្ឌ​ព្រែក​ព្នៅ ក្រុងភ្នំពេញ ។​

​ចំពោះ​សាកសព​បានប្រគល់​ក្រុមគ្រួសារ និង​អង្គភាព​អធិការដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​អ្នករងរបួស​ធ្ងន់​ត្រូវ​បញ្ជូនទៅ​មន្ទី​ពេទ្យ​។​ករណី​នេៈ​កំលាំង​ជំនាញ​បានធ្វើការ​វាស់វែង និង​យក​ម​ធ្យោ​យ​បា​យមក​រក្សាទុក​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ប្រសិទ្ធិ​ដើម្បី​បន្ត​ការស៊ើបអង្កេត​ស្រាវជ្រាវ​រក​រថយន្ត​បង្កហេតុ​៕​ដោ​យ៖សួង សាម​

fcdxsaa

 

 

 

hygtrbb