ស្រវឹង​ស្រាឡើង​ដេក​លើរាន​ព្រឹក​ឡើង​ឃើញ​ដេក​បត់​ក​ ផ្ទប់​គល់​ស្វាយ​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 December, 2015 ក+ ក-

​ខេត្ត​កែ​ប៖កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ២០១៥ ​វេលា​ម៉ោង​៤និង​១០នាទី​ទៀបភ្លឺ​មាន​ករណី​ផឹកស្រា​ស្រវឹងដេក​ធ្លាក់​ពីលើ​រាន​ក្រោម​ដើម​ស្វាយបត់​កស្លាប់​ដោយ​ខ្លួន​ឯង​នៅ​ចំណុច​ដី​ភូមិ​របស់​ឈ្មោះ​ ប៊ុត សុង​​ ស្ថិត​ក្នុងភូមិ​ចំការចេក ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។​

​ជនរងគ្រោះ​ឈ្មោះ ភិន ផាន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។​កន្លងមក ជនរងគ្រោះ​តែងតែ​ផឹកស្រា​ជាប្រចាំ ពេល​គាត់​ស្រវឹង​ម្តងៗ​តែងតែ​ដើរ​ដេក​ផ្ទះ​បងប្អូន​
​រឺ​សាច់ញាតិ​របស់គាត់​នៅ​ភូមិ​កើតហេតុ​ខាងលើ លុះដល់​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោ​៥ ល្ងាច ម្ចាស់ផ្ទះ​ឈ្មោះ ប៊ុត សុង ភេទ​ប្រុស​អាយុ​៣៤ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​បានឃើញ​ជនរងគ្រោះ​យួរ​ស្រាថ្នាំ​កន្លះ​​ស្បោង​ប្រហែល​១​លីត្រ​ ម​ក​អង្គុយ​ហូប​លើរាន​ក្រោម​ដើម​ស្វាយ​ម្ចាស់ផ្ទះ​កន្លែងកើតហេតុ ប៉ុន្តែ​គាត់​មិនសូវ​ចាប់អារម្មណ៍​នឹង​ទម្លាប់​នេះ​ទេ គាត់​ក៍​ចេញទៅ​ចូលរួម​ពិធី​ខួបកំណើត​គេ​បាត់ទៅ សល់​តែ​ប្រពន្ធ​នៅចាំ​ផ្ទះ​លុះដល់​ម៉ោង​ប្រហែល​៧​យប់​ប្រពន្ធ​របស់គាត់​(​ម្ចាស់ផ្ទះ​)​ឈ្មោះ ស៊ន ភ្លឺ អាយុ​៣១​ឆ្នាំ​បាន​ប្រាប់​ជនរងគ្រោះ​អោយទៅរ​កបាយ​ហូប​តែ​គាត់​មិន​ទៅហើយ​ដេក​នៅក្រោម​​ដើម​ស្វាយ​លើរាន​លុះដល់​ម៉ោង​ប្រហែល​៤ ជាង​ជិត​ភ្លឺ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៥ ម្ចាស់ផ្ទះ​ក្រោក​ឡើងក៍​ឃើញ​ជនរងគ្រោះ​ជើង​ម្ខាង​នៅលើ​រាន​ក្បាល​បត់​ចុះក្រោម​គាត់​ក៍​ស្រែកហៅ​បងប្អូន​ជិតខាង​មក​មើល​រួច​រាយការណ៍​មក​សមត្ថកិច្ច​តែម្តង​។​

​ក្រោយ​បានទទួល​ព័ត៌មាន សមត្ថកិច្ច​ក៍បាន​ចាត់​កំលាំង​ជំនាញ​ចុះទៅ​កន្លែងកើតហេតុ​ធ្វើ​កោសល​វិ​ច្ច័​យ និង​ស្រាវជ្រាវ​ហើយ​សន្និដ្ឋានថា​ករណី​ខាងលើ​មិនមែនជា​អំពើ​ឃាតកម្ម​​ទេ​គឺ​គាត់​ស្លាប់​ដោយសារ​ស្រវឹងស្រា​ខ្លាំង​ដេក​ផ្អែក​នឹង​គល់​ស្វាយ​ខុស​ហើយ​ធ្លាក់​បត់​ក​ស្លាប់​ដោយ​ខ្លួនឯង​។​

​ករណីនេះ​បានប្រគល់​សាកសព​ជូន​កូន និង​បងប្អូន​ធ្វើបុណ្យ​តាម​គន្លង​ប្រពៃណី​យ៍​៕​ដោយ​៖ ​អ៊ួ​ង វឹង​tgfrdaaa
gvfdbbfvgcfccc