បាត់ដំបងះករណីគ្រោះអគ្គិភ័យឆេះផ្ទះ២កន្លែងផ្សេងគ្នាគឺ១ នៅស្រុកភ្នំព្រឹក និងមួយកន្លែងទៀតនៅស្រុកថ្មគោល ក្នុងខេត្តបសត់ដំបង បណ្តាលឲ្យផ្ទះចំនួន ២ខ្នង និងទ្រព្យសម្បត្តិមានតម្លៃច្រើនទៀតត្រូវរងការខូចខាត ប៉ុន្តែមិនបង្កឲ្យមានមនុស្សណា ម្នាក់រងគ្រោះថ្នាក់ទេ។
អគ្គិភ័យនេះបានកើតឡើងនៅចំណុចភូមិសាស្ត្រស្រុកផ្សេងៗគ្នាចំនួន0២កន្លែង គឺនៅក្នុងស្រុកភ្នំព្រឹក កើតឡើងនៅល្ងាច ថ្ងៃទី៣០ខែធ្នូ និងនៅស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី៣១ធ្នូ២០១៥ នេះ ដោយបានបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋនៅក្នុងស្រុកខាងលើ ចំនួន០២ខ្នង និង ខូចខាតទ្រព្យសម្បត្តិលុយកាក់មួយចំនួនផងដែរ ។នេះបើយោងតាមការអះអាង បឋមរបស់សមត្ថកិច្ចក្នុងមូលដ្ឋានដែលកំពុងតែរងគ្រោះរាយកាណ៍ឲ្យដឹងកាលពីព្រឹកម៉ិញ។
សមត្ថកិច្មមូលដ្ឋានបានឲ្យដឹងថា ករណីអគ្គិភ័យដែលបានកើតឡើងកាលពីល្ងាចព្រលប់ៗ ថ្ងៃទី ៣០ខែធ្នូម្សិលម៉ិញនេះ គឹស្ថិតនៅក្នុងភូមិសាស្ត្រភូមិកណ្តាល ឃុំអូររំដួល ក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បង្កឡើងដោយសារឆ្លងចរន្តអគ្គិសនី ខណៈដែលម្ចាស់ផ្ទះបានចេញទៅចំការ។ ម្ចាស់ផ្ទះដែលជួបនិងហេតុការណ៍ដ៏អាក្រក់កើតឡើងនេះមានឈ្មោះ ផាន រិត អា យុ៤៧ឆ្នាំនិងប្រពន្ធឈ្មោះ ផន ហ៊ាង អាយុប្រមាណ៤៧ឆ្នាំ។
តាមការអះអាងពីម្ចាស់ផ្ទះរងគ្រោះបានឲ្យដឹងថា ផ្ទះរបស់គាត់ត្រូវរងការបំផ្លាញដោយគ្រោះអគ្គិភ័យឆាបឆេះគ្មានសល់ គឺថ្មក្រោមឈើលើប្រក់ស័ង្កសី មានទំហំ៧×៨ម៉ែត្រ។
ស្ត្រីជាម្ចាស់ផ្ទះខាងលើឲ្យដឹងទៀតថា ទ្រព្យសម្បត្តិដែលបសត់បង់ និងខូចខាតដោយអគ្គិភ័យនេះ មានលុយ ៥ពាន់ដុល្លារ លុយខ្មែរប្រមាណជា៧លានរៀល និងគ្រឿងឈើសំណង់ជាច្រើនទៀតសម្រាប់តែងផ្ទះ។
ប្រជាពលរដ្ឋក្នុងភូមិក្បែរកន្លែងកើតហេតុ បាននិយាយថា អគ្គិភ័យនេះបានកើតឡើងនៅក្បាលព្រលប់ៗពេលម្ចាស់ផ្ទះចេញទៅចម្ការ ហើយ នៅក្នុងផ្ទះ ទុកបណ្តោយឲ្យក្មេងៗជា
កូននៅចាំផ្ទះ។ ប្រជាពលរដ្ឋនិយាយដោយភ្ញាក់ផ្អើលថា សំណាងល្អម្យ៉ាងដែរ ដោយក្នុងហេតុការនេះកើតឡើងវាមិនបង្កឲ្យមានគ្រោះថ្នាក់ដល់ក្មេងៗទាំងនោះ។
ដោយឡែក ពីប្រភពសមត្ថកិច្ចនៅក្នុងមូលដ្ឋានស្រុកថ្មគោលបានឲ្យដឹងផងដែរថា៖ គឺមានករណីអគ្គិភ័យកើតឡើង កាលពីព្រឹក វេលាម៉ោងប្រមាណជាង៨ព្រឹកថ្ងៃទី៣១ ខែធ្នូ នេះមាន ករណីអគ្គីភ័យដូចគ្នា បានកើតឡើងនៅក្នុងភូមិសាស្ត្រ ភូមិច្រនៀង ឃុំ គោកឃ្មុំ នៃស្រុកថ្មគោល ខេត្តបាត់ដំ បងដោយបណ្តាលឲ្យឆេះផ្ទះឈើ០១ខ្នង ទំហំ៨×១២ម៉ែត្រ ដែលបង្កឡើងដោយទុស្សេរខ្សែភ្លើង។
ក្នុងហេតុការណ៍នេះមិនទាន់មានការអះអាងចំពោះការខូចខាតទ្រព្យសម្បត្តិពីម្ចាស់ផ្ទះរងគ្រោះ និងពីសមត្ថកិច្ចមូលដ្ឋាននៅឡើយនោះទេ៕ ដោយ ៖ អ៊ុក សំអាន