ដាំដើមដូង១០ដើមនៅមាត់ស្ទឹងរំឭក​ស្នា​ដៃ​និ​ពន្ធ និង​ម្ចាស់​សំ​ឡេង​មាស ស៊ិន ស៊ី​សា​មុត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 January, 2016 ក+ ក-

ខេត្តបាត់ដំបង៖ ដើមដូងចំនួន​១០ដើម ដាក់​ដាំ​ឡើង​វិញ​លើទឹក​ដីប្របមាត់​ស្ទឹង​ខេត្ត​បាត់ដំបង​ ដើម្បី​រម្លឹក​អតីកាល​បទ​ចម្រៀងម្ល​ប់​ដូងទី១០​ជាស្នាដៃ​​កវីនិពន្ធ​ជើង​ចាស់​គង់ ប៊ុន ឈឿន និង​កម្រង​ចម្រៀង​អនុស្សាវរីយ៍អធិរាជ​សម្លេង​មាស លោក ស៊ីន ស៊ីសាមុត។

​លោកចន្ទ័សុផលអភិបាលខេត្តបាត់ដំបងបានអោយដឹងថា៖ គោល​បំណង​នៃ​កា​រដាំ​ដើម​ដូង​ចំនួន១០ដើម​នា​មាត់ស្ទឹង​ឡើង​វិញរបស់​ខេត្តដើ​ម្បី​លើក​កម្ពស់​បរិស្ថាន​ក្រុង​ពិសេស​រម្លឹកឡើង​វិញនូវ​ស្នាដៃអតីកាល​ដែល​មាន​ប្រជា​ប្រិយភាព​យ៉ាង​ខ្លាំង​នាទសវត្សន៍​ទី៧​០ក្រោម​ការ​ចងក្រង​ឡើង​នូវ​បទ​ចម្រៀង​១​បទ​មាន​ចំណង​ជើង​ថា ម្លប់ដូងទី១០និពន្ធ​ដោយកវី​និពន្ធ​ជើង​ចាស់​លោក គង់ ប៊ុន ឈឿន និង​ការ​បង្ហើរ​សូរ​សៀង​ដ៍ផ្អែម​ល្ហែម​របស់​អធិរាជ​សម្លេង​មាស លោកស៊ីន ស៊ីសាមុតនា​សម័យ​កាល​នោះ។

លោកបន្ដថា៖ទោះបីការដាំ​មិន​បាន​អោយ​ចំ​នឹ​ង​​ទី​កន្លែង​ចាស់​ក៍ដោយ​ ក៍ប៉ុន្ដែវាបា​ន​ជីកក​កាយ​ឡើង​វិញនិងបាន​លើក​ស្ទួយ​អំពី​តម្លៃនិង​រម្លឹកនូវអនុស្សា​រីយ៍ដែ​ល​ដក់​ជាប់​នៅ​ក្នុង​បេះ​ដូង​អ្នក​ស្ដាប់​គ្រប់ៗ​គ្នាពីសិល្បះករជើង​ចាស់និង​បាន​ប្រាប់​ដល់អ្នក​ជំនាន់​ក្រោយ​អោយ​បាន​ស្គាល់​និង​ដឹងអំពីរឿងរ៉ាវ​ពិតជា​ច្រើន​ទាក់​ទង​ទៅ​និង​ខេត្តបាត់ដំបង​ជាខេត្ត​ចំណាស់មួយ។

ទីតាំងដែលអាជ្ញាធរខេត្តបាត់ដំបង​ជ្រើស​រើស​ដាំដើម​ដូង​ចំនួន​១០ដើមប្រប​មាត់ស្ទឹង​ឡើង​វិញនេះ​នៅ​ក្បែរ​គល់ស្ពាន​ថ្មថ្មី សម្ដេច​ក្រឡា​ហោម ត្រើយ​ខាង​កើត​ទល់​មុខ​វត្ត​កណ្ដាល ខណៈ​ដែល​កន្លែងចាស់​ដើម​ដូង​ចំនួន១០ដើម ប្របមាត់ស្ទឹងខាងលើឋិត​នៅ​ត្រើយ​លិច​ទល់​មុខ​គ្នា​ ក្រៅ​ពីបទ​ចម្រៀង​ម្លប់ដូងទី១០ នៅមានប​ទចម្រៀង​ជាច្រើន​ទៀត​ដែល​ទាក់​ទង​និ​​ងខេត្តបាត់​ដំបង​មាន​ដូច​ជាបទ ដង​ស្ទឹង​សង្កែ បាត់​ដំបង​បណ្ដូល​ចិត្ត អនុស្សាវរីយ៍​វត្ត​ដំរីស អនុស្សារីយ៍​ភ្នំសំពៅ​និងភូមិវត្ត​កំផែង​ជាដើម៕  ដោយ៖ ប៉ែន សុ ផល IMG-20160106-WA0013

IMG-20160106-WA0007 IMG-20160106-WA0008   IMG-20160106-WA0014 IMG-20160106-WA0015