បាត់ដំបង៖នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ អាជ្ញាធរខេត្តបាត់ដំបងបានប្រារព្ធពិធីរំឭកខួបអនុស្សវរីយ៍លើកទី៣៧នៃទិវាជ័យជំនះ៧មករា នៅមហោស្រពស្ទឹងសង្កែ ក្រោមអធិបតីភាពលោក ច័ន្ទ សុផល អភិបាលខេត្ត លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោកឧត្តសេនីយ៍ទោ ជា រស់ មេបញ្ជាការរងយោធភូមិភាគទី៥។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់នាំចុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជន ជាច្រើននាក់ចូលរួមផងដែរ។
នាឱកាសនោះ លោក ច័ន្ទ សុផល អភិបាលខេត្តបានថ្លែងរំឭកពីប្រវត្តិសាស្ត្រដ៏ឈឺចាប់ក្នុងសម័យនៃរបបវាលពិឃាតកម្ពុជាប្រជាធិបតេយ្យ និងបានកោតសរសើរចំពោះការរីកចម្រើនដ៏មហិមាគួរឲ្យមោទនភាពក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាអស់រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ។បន្ទាប់មកលោក ច័ន្ច សុផល បានបង្ហោះប៉េងប៉ោងជានិមិត្តរូបមុនពេលបញ្ចប់អង្គពិធីដ៏អធិកអធម៌នេះ៕ដោយ៖សុផល