ក្រុងភ្នំពេញគ្រោងស្ថាបនាផ្លូវក្រោមដីចំណុចប្រសព្វរវាងផ្លូវសហព័ន្ធរុស្ស៊ី និងផ្លូវព្រះមុនីវង្ស
ភ្នំពេញ៖សាលារាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៥ នេះ បានជូនដំណឹងតាមប្រព័ន្ធហ្វេសប៊ុកថា លោកនាយករដ្ឋមន្ត្រីបានយល់ព្រមជាគោលការឲ្យសាលារាជធានីស្ថាបនាផ្លូវក្រោមដីមួយខ្សែទៀតត្រង់ចំណុចក្បែរអាគារខ្ពស់នៃធនាគារកាណាឌីយ៉ា។
ផ្លូវក្រោមដឺនោះស្ថិតនៅត្រង់ចំណុចប្រសព្វរវាងមហាវិថីសហព័ន្ធរុស្ស៊ី និងមហាវិថីព្រះមុនីវង្ស។ផ្លូវក្រោមដឺនេះគឺរត់មកពីមហាវិថីសហព័ន្ធរុស្ស៊ី មុជក្រោមមហាវិថីព្រះមុនីវង្ស និងជាផ្លូវទ្វេទិស មានប្រវែង ៣៤០ម៉ែត្រ ទទឺង១៤…៧ម៉ែត្រ និងកម្ពស់ក្រោមស្ពាន ៥ម៉ែត្រ
ទោះបីជាបែបនេះក្តី ក៏សាលារាជធានី នៅមិនទាន់បញ្ជាក់ពីកាលបរិច្ឆេទនៃការស្ថាបនា ,ទំហំថវិកាដែលត្រូវចំណាយ និងឈ្មោះក្រុមហ៊ុនដែលទទួលបាននូវសិទ្ធិសាងសង់នោះ នៅឡើយទេ៕ដោយ៖រដ្ឋា