ភ្នំពេញ៖កាលព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខដឹកនាំកំលាំងគណៈបញ្ជាការឯកភាពខណ្ឌឆ្មក់ចុះបង្គ្រាបទូរហ្គេម បានចំនួន4ទូរ និងឃាត់ខ្លួនមនុស្ស៤នាក់ ស្ថិតនៅក្រុម១១ភូមិ ត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងខាងលើដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ ជាលទ្ធផលកម្លាំងរបស់គណៈបញ្ជារការឯកភាពខណ្ឌសែនសុខឃាត់ខ្លួនមនុស្សចំនួន៤នាក់និងសម្ភារៈដក ហូតបានទូហ្គេមចំនួន៤ទូរ មានទូរហ្គេមបាញ់ត្រី ចំនួន ១ ទូហ្គេមវាយពុងចំនួន៣ទូផងដែរ។
គួររំលឹកដែរថាកាលពីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦កំលាំងគណបញ្ជាការឯកភាពខណ្ឌសែនសុខដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងបាន ចុះបង្ក្រាបនិងឃាត់ខ្លួនក្មេងប្រើប្រាស់គ្រឿងញៀនបានចំនួន១២នាក់ស្រី១នាក់ ទូហ្គេមបាញ់ត្រីមួយទូរ និងសម្ភារៈសេពគ្រឿងញៀនមួយចំនួនម្ដងរួចមកហើយ លុះនៅព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ២០១៦លោក អភិបាលរងបានឆ្មក់ចុះបង្គ្រាបទូហ្គេមបាញ់ត្រី និងទូហ្គេមវាយពុងបានចំនួន៤ទូ និងឃាត់ខ្លួនមនុស្ស៤នាក់បន្ថែមទៀត។
គួរបញ្ជាក់ថាទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបខាងលើនេះប្រមូលផ្តុំដោយក្មេងទំនើងបងតូចបងធំដែលតែងតែមកជួបជុំគ្នាហើយជាជំរកសំរាប់ប្រើប្រាស់គ្រឿងញៀននិងលេងល្បែងខុសច្បាប់គ្រប់ប្រភេទ ទោះបីសមត្ថកិច្ចមូលដ្ឋានខិតខំនិងព្យាយាមបង្ក្រាបជាច្រើនលើច្រើនសារយ៉ាងណាក៏ដោយក៏មិនចេះអស់ដែរហើយនេះជាលើក៧ហើយ ដែលគណបញ្ជាការឯកភាពខណ្ឌសែនសុខចុះបង្គ្រាប។
បច្ចុប្បន្នទូរហ្គេមទាំង៤ទូ ត្រូវបានកំលាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខរឹបអូសយកមករក្សាទុកនៅសាលាខណ្ឌដោយឡែកមនុស្ស៤នាក់ ដែលឃាត់ខ្លួនបានខាងលើត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការ៕ដោយ ៖ស សាម