ផ្លូវលំ​មួយ​ខ្សែ​ក្នុងស្រុក​កែវ​សីមា​ រង​ការ ខូចខាត​ស្ទើរ​ទាំងស្រុង​អាជ្ញាធរ​មិន​អើពើ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 January, 2016 ក+ ក-

​ខេត្តមណ្ឌលគិរី​​៖ប្រជាពលរដ្ឋ​មកពី​ឃុំ​មេ​ម៉​ង់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ត្អូញត្អែរថា​ផ្លូវ​ចូលទៅ កាន់​ភូមិ​ឃុំ របស់គាត់ ខូចខាត​យ៉ាងខ្លាំង អាជ្ញាធរ​ហាក់​ព្រងើយកន្តើយ ក្នុង​ការធ្វើ​ផ្លូវ​មួយ​ខ្សែ​នេះ​បង្ក​ឲ្យ​ពួកគាត់​ជួប​ការលំបាក​ធ្វើដំណើរ​មិន​ថា​រដូវប្រាំង និង​រដូវវស្សា​គឺ​ដូច​តែ​គ្នា​។​

​ក្រុម​ប្រជាពលរដ្ឋ​បាន​លើកឡើងថា ផ្លូវ​ចូលទៅ​កាន់​ឃុំ​មេ​ម៉​ង់​ពិតជា​មានការ​លំបាក់​ខ្លាំងណាស់ ត្រឹមតែ​មិនអាច​បរិយាយ​មិន​ច្បាស់លាស់​ទេ ទាល់តែ​មក​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ទើប​ដឹងថា​ផ្លូវ​នេះ​លំបាក​ប៉ុណ្ណា​។ ជាមួយគ្នា​នោះ​ពួកគាត់ ក៏បាន​សម្តែង​ការព្រួយបារម្ភ​ពី​សុខ​សុវត្ថិភាព​នៅពេល​មាន​ជំងឺ​ផងដែរ ព្រោះ​នាពេល​កន្លងមក​បញ្ហា​ផ្លូវ​លំបាក​ធ្វើដំណើរ​នេះ បណ្ដាលអោយ​ស្ដ្រី​មាន​ផ្ទៃពោះ ចំនួន​២​នាក់​ហើយ បាន​បាត់​បង់ជីវិត ព្រោះតែ​បញ្ជូនមក មន្ទីរពេទ្យ​មិនទាន់​ពេលវេលា​។

​ឆ្លើយតប​នឹង​បញ្ហា​នេះ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តមណ្ឌលគិរី លោក យន់ សា​រ៉ោ​ម បានអោយដឹង ថា ផ្លូវ​នោះ​ស្ថិតក្នុង​គម្រោង​ធ្វើជា​បណ្តើរៗ​ហើយ​។ សំរាប់​ឆ្នាំ​២០១៦​នេះ និង​ធ្វើ​បន្ថែម​បន្ត​ចំនួន ១៧​គីឡូម៉ែត្រ​ទៀត ប្រសិនបើ​បានទទួល​គម្រោង​បន្ត​តាម​ឆ្នាំ​លោក​ប្រធាន​មន្ទីរ​បញ្ជាក់ថា​និង​ធ្វើ​រហូត​ទៅ ដល់​ផ្លូវជាតិ​លេខ​៧​នៅ​ខេត្តក្រចេះ​ឯណោះ បើសិនជា​គម្រោង​ពី​ក្រសួង​ធ្លាក់​មកជា​បន្តបន្ទាប់​ទៀត​នោះ ។​

ប៉ុន្តែ​បើសិនជា មាន​ជម្ងឺ​ដូចជា បញ្ហា​ឆ្លងទន្លេ​ជាដើម​គួរ​យើង​នាំគ្នា​គិត​មើល​ថ្ងៃខែ​ធ្វើ​យ៉ាងម៉េច​កុំ​ឲ្យ​មានកូន ចាំ​ដល់ពេល ធ្វើ​ផ្លូវ​ឲ្យ​ហើយ សិន​ចាំ​ឲ្យ​មានកូន ទ្រាំ​សិន​ទៅ​!! ឥឡូវ​ក្រឡេក​មើលផ្លូវ​ដែល​អ្នកព័ត៌មាន របស់​យើង​បាន​ថត​និង​ផ្តិត​យកមក ជូន​អស់លោក​ថ្នាក់លើ​មេត្តា មើល​មើ​ហ៍​តើ​ទៅរួច​ដែរ​ទេ​? ហើយ​យើង​ធ្វើការ​ប្រៀ​ធៀប​ទៅនឹង​ខេត្ត​ដ៏​ទៃ តើ​សមស្រប​ដែរ​ឬ​អត់ ៕​ដោយ៖សុខ​ណាត​

cfdcfrcccfrdedd

bgvfaaa