ប្តី​ក្រោយ​កើតរោគ​ប្រច័ណ្ឌ​ចាក់​សាំង​ដុត​ប្រពន្ធ​ទាំង​រស់នៅ​ស្រុក​កំពង់សៀម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 January, 2016 ក+ ក-

កំពង់ចាម​៖អំពើហិង្សា​ក្នុង​គ្រួសារ​មួយ ដែល​បង្កឡើង​ដោយ​បុរស​ជា​ប្តី​ក្រោយ​ម្នាក់ បាន​យក​ប្រេងសាំង​ចាក់​ស្រោច​លើ​ប្រពន្ធ ហើយ​ដុត​ទាំង​រស់​បណ្តាល​ឲ្យ​រងរបួស​ពេញ​ខ្លួន​។ ក្រោយ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​នោះ​ហើយ ប្តី​កំណាច​នោះបាន​គេចខ្លួនបាត់​។​

​ហេតុការណ៍​នេះ បានកើត​ឡើង នា​វេលា​ម៉ោង​៧ ព្រឹក​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦ នៅ​ភូមិ​រអាង​ក្រោម ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅវេលា​ទៀបភ្លឺ​ថ្ងៃទី​៧ ខែមករា ស្ត្រី​រងគ្រោះ​ឈ្មោះ លុយ ភាព អាយុ ៤៦​ឆ្នាំ​និង​កូនដើម​បាននាំគ្នា​ទៅ​ជំ​រះ​ស្មៅ​ប៉ិគ​ក់នៅ​ខាងក្រោយ​ភូមិ លុះដល់​ម៉ោង ៧ ព្រឹក​ថ្ងៃ​ដដែល ស្រាប់តែ​ឃើញ​ប្តី​ចុង​ឈ្មោះ​ញាន លាភ អាយុ ៤៦​ឆ្នាំ កាន់​ដប​ទឹក​សុទ្ធ​ចំនួន​២​ដប​ដែលមាន​សាំង​ពេញ ដើរ​សំដៅ​មក​ស្ត្រី​រងគ្រោះ​រួច​ចាក់​ស្រោច​(​លុយ ភាព​) ហើយ​កេះ​ដែកកេះ​ដុត​ឆេះ​យ៉ាង​សន្ធោសន្ធៅ​តែម្តង​។ ភ្លាមៗ​នោះ​កូន​ស្ត្រី​រងគ្រោះ និង​អ្នកចំការ​ដែល​នៅ​ជិតគ្នា បាននាំគ្នា​ចូល​ជួយ​ពន្លត់ភ្លើង និង​នាំ​ស្ត្រី​រងគ្រោះ​ទៅ​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​ធ្វើការ​សង្គ្រោះ​។​ចំណែក​ប្តី​ចុង​ហេង​សយ បាន​រត់គេចខ្លួន​បាត់​ពី​កន្លែងកើតហេតុ​។​

​ប្រភព​បានបន្ត​ថា ប្តី​មុន​របស់​ស្ត្រី​រងគ្រោះ​បាន​ពុល​ត្រី​កំពត​ស្លាប់​។​២-៣​ឆ្នាំ​ក្រោយមក ស្ត្រី​មេម៉ាយ លុយ ភាព នៅ​ធ្វើ​ស្រែចំការ​ជាមួយ​កូន​ធម្មតា ហើយក៏​មាន​បុ​រសពោះ​ម៉ា​យ​ឈ្មោះ ញាន លាភ មិនដឹង​ស្រុកកំណើត ឬ​អាសយដ្ឋាន​ច្បាស់លាស់​ទេ បានមក​រស់នៅ​ជា​ប្តី​ប្រពន្ធ ដោយ​គ្រាន់តែ​សែនព្រេន​ប៉ុណ្ណោះ ពុំមាន​រៀប​អាពាហ៍ពិពាហ៍​ទេ​។​

​ប្រភព​បន្តទៀតថា ហិង្សា​ដ៏​ឃោរឃៅ​នេះ​បណ្តាលមកពី​បុរស​ជា​ប្តី​ជា​មនុស្ស​ចូលចិត្ត​ផឹកស្រា ស្រវឹង​ស្ទើរ​រាល់ថ្ងៃ ហើយ​រករឿង​ឈ្លោះ​ប្រពន្ធ​ជា​ញឹកញាប់​រហូតដល់​ចាក់​សាំង​ដុត​ប្រពន្ធ​ទាំង​រស់ ដែល​ផ្តើមឡើង​ពី​ការ​ប្រច័ណ្ឌ​។​

​លោក ជា ធា​រិ​ទ្ធ អធិការនគរបាល​ស្រុក​កំពង់សៀម បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​ប​សន និង​កំពុង​តាមរក​ជនដៃដល់​ឈ្មោះ ញាន លាភ តែ​រហូតមកដល់​ព្រលប់​ថ្ងៃទី​៧ ខែមករា ដដែល នៅ​មិនទាន់​ចាប់ខ្លួនបាន​នៅឡើយ​៕​ដោ​យ៖សុ​ភ័​ណ្ឌvfcdx

xdsz