ភ្នំពេញ៖ថ្ងៃនេះបង្ក្រាបទៀតហើយ នៅទីតាំងចែកចាយប្រើប្រាស់គ្រឿងញៀនដ៍ធំមួយនៅក្រុម១១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ដោយកំលាំងអធិការដ្ឋាននិងកំលាំងគណៈបញ្ជា ការឯកភាពខណ្ឌសែនសុខចុះឃាត់ខ្លួនក្មេងប្រើប្រាស់គ្រឿងញៀនបានចំនួន18នាក់ និងសម្ភារៈសេពគ្រឿងញៀនមួយចំនួន ។
ប្រតិបត្តិការបង្ក្រាបទីតាំងខាងលើនេះ ធ្វើនៅរសៀល ម៉ោង3ថ្ងៃទី 08 ខែមករាឆ្នាំ2016នៅចំណុចក្រុម11 ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ លោក ម៉ក់ ហុង អធិការដ្ឋានខណ្ឌសែនសុខ ។
ជាលទ្ធផលកម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌសែនសុខឃាត់ខ្លួនមនុស្សចំនួន១៨នាក់ ក្នុងនោះដកហូតបាន អត្តសញ្ញាណប័ណ្ណ កាតគ្រីម៉ូតូនិងប័ណ្ណបើកបរជាច្រើនសន្លឹករួមទាំងឧបករណ៍សំរាប់សេពគ្រឿងញៀនមួយចំនួនផងដែរ។
គួរបញ្ជាក់ថា ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាប ខាងលើនេះ ប្រមូលផ្តុំដោយក្មេងទំនើងបងតូច បងធំដែលតែងតែមកជួបជុំគ្នានិងជាជំរកសំរាប់ប្រើប្រាស់គ្រឿងញៀនទោះបីសមត្ថកិច្ចមូលដ្ឋានខិតខំនិងព្យាយាមបង្ក្រាបជាច្រើនលើច្រើនសារយ៉ាងណាក៍ដោយក៍មិនចេះអស់ដែលហើយនេះជាលើកទី08ហើយដែលគណៈបញ្ជាការឯកភាព ខណ្ឌសែនសុខសហការណ៍ជាមួយកំលាំងអធិការដ្ឋានខណ្ឌសែនសុខក្នុងការចុះបង្រាបជារៀងរាល់ថ្ងៃដូចភ្លៀងរលឹម។
បច្ចុប្បន្នក្រុមអ្នកប្រើប្រាស់គ្រឿងញៀទាំង១៨ នាក់ រួមទាំងវត្ថុតាងខាងលើត្រូវបាននាំខ្លួនយក ទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំ រឿង បញ្ចូនទៅតុលាការ៕ដោយ៖សួង សាម