យុវជន​ខ្មែរ​៤ នាក់​នៅ​កូរ៉េ ជេរប្រមាថ និង​ដុត​រូបថត​នាយករដ្ឋមន្ត្រី ហ៊ុន សែន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 January, 2016 ក+ ក-

ភ្នំពេញ៖ សមត្ថកិច្ច​កម្ពុជា នឹង​ស្នើសុំ​អាជ្ញាធរ​នៃ​សាធារណរដ្ឋ​កូរ៉េ​ដើម្បី​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​យុវជន​៤​នាក់​ដែល​ឈរ​លើក​រូបថត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ជេរប្រមាថ​រួម​និង​ការដុត​រូបថត​នោះ​ទៀតផង ដែល​ត្រូវបានគេ​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​កាល​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៦ ម្សិល​ម៉ិ​ញ​នេះ​។​

​ជា​ករណី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ថ្មី​ទៀត ខ​ណៈគេ​ឃើញ​វីដេអូ​ឃ្លី​បរ​យៈពេល​ប្រមាណ​ជិត ៨​នាទី ​ក្នុង​ហ្វេ​ស​ប៊ុ​កមាន​យុវជន​ខ្មែរ៤​នាក់​ដែល​អះអាងថា​ជា​កម្មករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង​បាន​លើក​បង្ហាញ​រូបថត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រួម​និង​ការ​ដៀល​ប្រមាថ​យ៉ាង​ចាស់ដៃ រួចហើយ​ដុត​រូបថត​នោះ​ថែម​ទៀតផង​។​វិ​ដេ​អូ​ជិត​៨ នាទី​នោះ ត្រូវបាន​គេ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​៨​មករា និង​បន្ត​ដល់​ថ្ងៃទី​៩ ខែមករា នេះ​។

លោក ស៊ុត ឌី​ណា ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក កាលពី​ថ្ងៃទី​៨ ខែមករា ថា នៅ​ឆ្នាំ​២០១៦​នេះ យើង​នឹង​ធ្វើការ​យ៉ាង​ហ្មត់ចត់​ជាមួយ​ភាគី​កូរ៉េ ក្នុងការ​បោសសំអាត​ជន​បាត​សង្គម ពី​ទឹកដី​កូរ៉េ​អោយអស់​។ ឆ្នាំ​២០១៦ នឹង​ធ្វើការ​បោសសំអាត ដោយសារ​រយៈពេល ២​ឆ្នាំ​ហើយ ដែល​ខ្ញុំ​តែង​អង្វរ​ដល់​ភាគី​កូរ៉េ អនុគ្រោះ​ដល់​ពលករ​ខ្មែរ កុំអោយ​គេ​ចាប់ ឬ​ធ្វើទុក្ខបុកម្នេញ ដោយសារ​ការ​អាណិត​”​។​

​ទាក់ទិន​នឹង​ករណី​យុវជន​ទាំង​៤​នាក់​ដែល​ជេរប្រមាថ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន លោក ស៊ុត ឌី​ណា ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ ឬ​ប្រទេស​កូរ៉េខាងត្បូង បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​កូរ៉េ និង​គ្រប់​រោងចក្រ ឬ​អ្នក​ស្គាល់​កន្លែង​ស្នាក់នៅ​របស់​យុវជន​ទាំងនោះ សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា ដើម្បី​ចាត់ការ​តាមច្បាប់​កូរ៉េ និង​កម្ពុជា ដើម្បី​ចាប់បញ្ជូន​យុវជន​មួយក្រុម​នោះ ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​៕​ដោ​យ៖​រដ្ឋាfcdx