ស្រវឹង​ស្រា​កាប់​បង​ថ្លៃ​ខ្លួន​ឯង​រង​របួស​ធ្ងន់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 January, 2016 ក+ ក-

ខេត្តកំពត៖ស្រ្តីម្នាក់បានរងរបួសជា​ទម្ងន់​ដោយ​សារ​ប្អូន​ថ្លៃ​កាប់​ជា​ច្រើនកាំបិត​ខ្វែវ ត្រូវ​ក្បាល​ជា​ច្រើន​កន្លែង រួច​ត្រូវ​ក្រុម​គ្រួសារ​ដឹកយក​មក​ស​ង្គ្រោះ​​​នៅ​មន្ទីរ​ពេទ្យ​បង្អែក ខេត្តតាកែវ ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង៧និង៣០នាទី នៅភូមិ​ពន្លៃ ឃុំ​ដាន​គូម ស្រុក​អង្គរ​ជ័យ ខេត្តកំពត។

ក្រោយ​ពេល​កើត​ហេតុ​ជន​ដៃ​ដល់​បាន​រត់​គេច​ខ្លួន​បាត់។ បើ​តាម​សម្តីឈ្មោះ នួន ហេន ភេទប្រុស អាយុ៤៥ឆ្នាំ ត្រូវ​ជា​ប្តី​របស់​ជន​រង​គ្រោះបាន​អោយ​ដឹង​ថា ស្ត្រី​ជា​ប្រពន្ធ​មាន​ឈ្មោះ តន អន អាយុ៤៣ឆ្នាំ ចំណែក​ជន​ដៃ​​​ដល់​ឈ្មោះ អុច សារឿន ភេទប្រុស អាយុ៤៦ឆ្នាំ ត្រូវ​ជា​ប្អូន​ថ្លៃ អ្នកទាំង​២រស់​នៅ​ភូមិ​ឃុំ​កើត​ហេតុខាង​លើជា​មួយ​គ្នា។

បុរសជាប្តីរបស់ជនរងគ្រោះបានបន្ត​ថា ប្រពន្ធ​របស់​គាត់​ធ្លាប់​​ឈ្លោះ​គ្នាជាមួយ​ប្អូន​ថ្លៃ​កាល​ពី៣ឆ្នាំ​មុន​ឯណោះ លុះ​មក​ដល់​ថ្ងៃ​នេះ​មុន​ពេល​កើតហេតុ​ស្ត្រី​រីរង​គ្រោះ​ជាប្រពន្ធ​បាន​ទៅ​លេខ​ផ្ទះ​អ្នក​ជិតខា​ង​លុះ​ជួនពេល​ជន​សង្ស័យ​កំពុង​ផឹកស្រា​ស្រវឹង​នៅ​ទី​នោះ​ផង ក៍​ត្រូវ​ជន​សង្ស័យ​ជា​ប្អូនថ្លៃ​ទាញ​កាំ​បិត​ដេញ​កាប់​ជា​ច្រើន​កាំបិត​ត្រូវ​ក្បាល តែ​ត្រូវ​ស្ត្រី​ជា​ប្រពន្ធ​ព្យា​យាម​រត់​មក​រក​គាត់​ឲ្យ​ជួយ​ដោយ​មាន​ឈាម​ស្រោច​ជោក​ក្បាល​ទើប​គាត់និង​សាច់ញាតិ​បញ្ជូន​មក​មន្ទីរពេទ្យ​តែម្ដង​ទៅ ៕ដោយ៖ អ៊ួង វឹង

 11111111111