ភ្នំពេញ៖ មន្ដ្រីអគ្គសនី ២នាក់ត្រូវបាន បក្សពួក ២នាក់ដេញកាប់ដោយដាវសាំមម៉ូរ៉ៃបណ្ដាលអោយរងរបួសធ្ងន់ តែសំណាងមិនគ្រោះថ្នាក់ដល់ជីវិត។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ នឹង ០០នាទី ស្ថិតនៅផ្លូវលេខ ៥១ ផ្ទះ ៣C ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពពត៌មានពីមន្ដ្រីអគ្គសនីម្នាក់ឈ្មោះ ឈុន សុវណ្ណារ៉ាភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរជាមន្ដ្រីអគ្គសនី បានអោយដឹងថាមុនពេលកើតហេតុរូបលោកនឹង ជនរងគ្រោះបានដើរស្រង់លេខគីឡូកុងទ័រភ្លើង លុះពេលកត់លេខគីឡូភ្លើងដល់ផ្ទះកើតហេតុខាងលើ ស្រាប់តែមានស្ដ្រីម្នាក់ចេញមកស្រែកជេរថា ពួកអាពុករលួយ តែមន្ដ្រីអគ្គសនីទាំងនោះមិនមានការឆ្លើយតបអ្វីនោះទេ តែលោកបានប្រាប់ថាលោកគ្រាន់តែដើរកត់លេខគីឡូនោះទេលោកពុំបានដឹងាថាអ្នកពុករលួយនោះ។ គ្រាន់តែឆ្លើយប៉ុណ្ណឹងក៍ធ្វើអោយស្ដ្រីខាងលើមានការខឹងសំបា ហើយបានអោយគ្នាខ្លួនម្នាក់ទៀតជិះម៉ូតូឌុបខ្លួន ដេញតាមកាប់ទៅលើមន្ដ្រីអគ្គសនីទាំង ២នាក់នោះតែម្ដង ដែលបណ្ដាលអោយមន្ដ្រីម្នាក់រងបួសធ្ងន់ នឹងម្នាក់ទៀតរងរបួសស្រាល។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យទាំង ២ នាក់នៅនឹងកន្លែងកើតហេតុតែម្ដង។ បើតាមសមត្ថកិច្ចបានអោយដឹងថាជនល្មើសដែលបានកាប់ទៅជនរងគ្រោះមានឈ្មោះ យ៉ាន ទី ភេទស្រី អាយុ ៣៣ ឆ្នាំ មានមុខរបរជាអ្នកយកខោអាវតាមហាង(អ្នកកាប់ទៅលើជនរងគ្រោះ) នឹង ជនសង្ស័យម្នាក់ទៀតឈ្មោះ សំ សុជាតិ ភេទប្រុស អាយុ ២៣ឆ្នាំ មានមុខរបរមិនពិតប្រាកដ ជនបង្ករទាំងពីរនាក់មានស្រុកកំណើតនៅខេត្ដកំពង់ឆ្នាំង ហើយស្នាក់នៅផ្ទះកើតហេតុខាងលើ។
បើតាមប្រភពដដែលបានបន្ដទៀតថា ជនរងគ្រោះទី១មានឈ្មោះ ជា សុភក្រ័ អាយុ ២៥ ឆ្នាំ មានមុខរបរជាមន្ដ្រីអគ្គសនី(អូបែកក្អម) ទី២ ឈ្មោះ ឈុន សុវណ្ណារ៉ាភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរជាមន្ដ្រីអគ្គសនី(អូបែកក្អម)។
បច្ចុប្បន្នជនបង្ករទាំង ២នាក់ត្រូវបានឃាត់ខ្លួនធ្វើសាកសួរដើម្បីកសាងសំណុំរឿង តាត់ទោសតាមនិតិវិធីប្បាប់៕ដោយ៖សួង សាម