មេព្រៃ​ស្រុក​ពេ​ជ្រា​ដា រឹបអូស​ឈើ​ប្រណីត​គ្មាន​ម្ចាស់​ចំនួន​២១០​កំណាត់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 January, 2016 ក+ ក-

 

ដោយ៖សហការី

​ខេត្តមណ្ឌលគិរី​៖ ទីតាំង​លាក់ទុក​ឈើ​ខុសច្បាប់​រាប់រយ​កំណាត់​មួយកន្លែង ត្រូវបាន​មន្ត្រី​ជំនាញ​ព្រៃឈើ​ចុះទៅ​បង្ក្រាប គ្រា​ដែល​ការបង្ក្រាប​នោះបាន​ធ្វើឡើង​បន្ទាប់ពី​ទទួល​សេចក្ដីរាយការណ៍​ពី​អ្នកសារព័ត៌មាន ។​

​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ស្ដុ​ប​ឈើ​ខុសច្បាប់​នេះដែរ បានធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃទី​១៧ មករា ២០១៥ ស្ថិតក្នុង​ភូមិ​ពូ​តាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា   ខេត្តមណ្ឌលគិរី ។

​លោក ជ័យ សុខា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ដែល​ចុះមក​បង្ក្រាប​ទីតាំង​ស្ដុក​ឈើ​ខុសច្បាប់​នេះ​បាន​ឲ្យ​ដឹងថា   ក្រោយពី​ធ្វើការ​រាប់​ចំនួន​ឈើ​ទាំងនេះ​ឃើញ​មាន​ឈើ​ទាំងអស់​ចំនួន ២១០​កំណាត់  ក្នុងនោះ​ឈើ​ប្រភេទ​សុក្រ​ម​ដែលមាន​មុខកាត់​ធំៗ​មាន​ចំនួន​៥០​កំណាត់ និង​ឈើ​កូន​ក្រឡឹង ប្រភេទ​ធ្នង់​ចំនួន​១៦០​ណាត់ ។ លោក​បន្តថា  ទោះជា​យ៉ាងណា​ឈើ​ទាំងអស់នេះ​នៅ​ពុំទាន់​ដឹងថា​ជា​របស់​អ្នកណា​នោះទេ ហើយ​នៅ​ល្ងាច​ថ្ងៃទី​១៧ មករា​នេះ  លោក​បាន​ស្នើសុំ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ដាក់​កម្លាំង​មក​យាម​នៅ​ទីតាំង​ស្ដុក​ឈើ​នេះ​មួយ​យប់​សិន លុះ​ឈានដល់​ព្រឹក ថ្ងៃ​១៨ មករា ទើប​ធ្វើការ​ប្រមូល​យកទៅ​វាស់វែង និង​រក្សាទុក ។

​សូមបញ្ជាក់​ទៀត​ដែរ​ថា ជុំវិញ​បទល្មើស​ព្រៃឈើ​នេះដែរ ក្រោយពី​សម្តេច​តេ​ជោ ហ៊ុនសែន   លោក​បាន​ព្រមាន​ធ្ងន់ៗ​ទៅលើ​ក្រុម​ឈ្មួញ​ធំៗ និង​ឧក​ញ្ញ៉ា មួយចំនួន​ដែល​រកស៊ី​និង​ដឹកជញ្ជូន​ឈើ និង​អ្នក​ឃុបឃិត​ហើយ​បើកដៃ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​ឆ្លងដែន​យ៉ាង​អនាធិបតេយ្យ​កន្លងមក   គេ​សង្កេតឃើញថា  សកម្មភាព​នៃ​ការរត់ពន្ធ​ឈើ​ទៅ​លក់​នៅក្រៅ​ប្រទេស​តាម​បន្ទាត់​ព្រំដែន​នៃ ខេត្តមណ្ឌលគិរី​មាន​យ៉ាងច្រើន​រាប់មិនអស់ តែ​ក្រោយ​សម្ដេច​បាន​ចាត់វិធានការ​រួចមក និង​មានការ​អនុវត្តន៍​យ៉ាង​ក្ដៅ​ផងដែរ​។​

​វិធា​ការ​ក្តៅ​របស់​រាជរដ្ឋាភិបាល បានធ្វើ​ឲ្យ​បទល្មើស​ព្រៃឈើ​មាន​សកម្មភាព​ស្ងប់ស្ងាត់ ហើយ​ប្រជាពលរដ្ឋ​ក៏​សប្បាយ​ចិត​ខ្លាំង​ដែរ​ជាពិសេស​បងប្អូន​ជនជាតិដើម​ភាគតិច​(​ពូ​នង​)​នៅមាន​ដើម​ជ័រ​ខ្លះ​សំរាប់​ចៀរ​យកទៅលក់​ដើម្បី​ចិញ្ចឹមជីវិត​លក្ខ​ណះ​គ្រួសារ ៕

tgfrdaaafrdesbb