ដោយ៖សហការី
ព្រះសីហនុ៖ នៅវេលាម៉ោង១០ និង៤០នាទីថ្ងៃទី១៨ មករា ២០១៦ នេះ នៅផ្លូវជាតិលេខ
៤ ត្រង់ចំនុចមុខស្ថានីយ៍ប្រេងPTT ឃ្លាំងលើ ស្ថិតនៅភូមិ២ ស/ក១ ខេត្តព្រះសីហនុ
មានហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូម៉ាក Honda C-125 ពណ៌ខ្មៅ ស្លាកលេខព្រះសីហនុ 1E-6774បើកបរដោយឈ្មោះ សោ ភិន ភេទប្រុស
អាយុ ៦០ឆ្នាំ មុខរបរ កម្មករ ទីលំនៅភូមិ១ សង្កាត់១ ខេត្តព្រះសីហនុ (របួសធ្ងន់)
និង អ្នករួមដំណើរ ០២នាក់ទៀតទី១-ឈ្មោះ សឹម ផល ភេទ ស្រី អាយុ៥៩ឆ្នាំ មុខរបរ មេផ្ទះ ជាប្រពន្ឋ(របួសស្រាល) ទី២-ឈ្មោះ ភឿង ឌុងហេ ភេទប្រុស អាយុ ២ឆ្នាំ ជាចៅ(របួសស្រាល)។
ជនរងគ្រោះធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំនុចកើតហេតុ ក៏មានរថយន្តម៉ាក LEXUS LX 470 ពណ៌ស្ករ ស្លាកលេខ ភ្នំពេញ 2Y-9956 បើកបរឈ្មោះ
ហម សុខឡេង ភេទប្រុស អាយុ ៣៧ឆ្នាំមុខរបរ បុគ្គលិកផ្ទះសំណាក់ ជីប៊ីធី ទីលំនៅ
ភូមិ៣ សង្កាត់២ ខេត្តព្រះសីហនុមានទិសដៅស្របគ្នា បានវ៉ាម៉ូតូខាងលើ
ហើយបត់ស្តាំ ពីមុខម៉ូតូ បណ្តាលឲ្យម៉ូតូបុកគូទរថយន្តដួលរងរបួសតែម្ដង។
នៅក្នុងហេតុការណ៍នេះបណ្តាលឲ្យមនុស្សរងរបួសស្រាល ចំនួន ៣នាក់រីវត្ថុតាងរថយន្ត និងម៉ូតូ បានយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរផ្លូវគោក ៕