បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​១​ខ្សែ ប្រវែង​៥២៧​ម៉ែត្រ​នៅ​សង្កាត់​ដង​ទុង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 January, 2016 ក+ ក-

 

ដោយ៖សហការី

ខេត្តកោះកុង ៖​ផ្លូវ​បេតុង​១​ខ្សែ ប្រវែង​៥២៧​ម៉ែត្រ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​ត្រូវបាន​បើ​ការដ្ឋាន​ស្ថាបនា នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦ ។

ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​នេះ​មានការ​ចូលរួម​ក្រោម​អធិបតីភាព លោក ប៊ុន លើ​ត​អភិបាលខេត្ត នៃ​គណៈ​អភិបាលខេត្ត​កោះកុង​រួមទាំង​អភិបាលរង​ខេត្ត​និង​មន្ត្រីក្រោមឱវាទ  លោក ផាត់ ប៊ុនហួរ អគ្គនាយក រង​ក្រុមហ៊ុន L.Y.P. និង​មានការ​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ។​

នៅក្នុង​ឱកាស​នោះ លោក ប៊ុន លើ​ត អភិបាលខេត្ត បាន​មានប្រសាសន៍ថា ដើម្បី​អភិវឌ្ឍន៍​នូវ​ហេ​ដ្ឋា​ចរ​នា សម្ព័ន្ធ​នៅតាម​ផ្លូវ​ឲ្យ​បាន ល្អ​តាម​បណ្តា​ភូមិ​ស្រុក​នានា យើង​ត្រូវ​ចូលរួម​ថែរក្សា​ទាំងអស់គ្នា ពិតមែន​ផ្លូវ សាធារណៈ ក៏​យើង​ត្រូវ​ចូលរួម​ថែរក្សា ព្រោះនេះ​ជា​សម្បត្តិ​រដ្ឋ  ហើយ​ផ្លូវ​១​ខ្សែ​ប្រវែង​៥២៧​ម៉ែត្រ ជា​អំណោយ សប្បុរសជន​ដ៏​ថ្លៃថ្លា​របស់​ក្រុមហ៊ុន L.Y.L របស់លោក​ឧកញ៉ា លី​យ៉ុង ផាត់ ដែល​លោក​បាន​មើល​នូវ​ភាព លំបាក​របស់​បងប្អូន ដែល​រស់នៅ​ទីនេះ​មាន​ភាព លំបាក​ក្មុង​ការធ្វើ​ចរាចរ ហេតុនេះ​លោក​ឧកញ៉ា​បាន​ចំណាយ ថវិកា​ផ្ទាល់ខ្លួន​ដើម្បី​សាងសង​ផ្លូវ​១​ខ្សែ​នេះ​។​

លោក ប៊ុន លើ​ត​អភិបាលខេត្ត​បាន​បន្តថា ចំពោះ​បងប្អូន​ដែលមាន​ទីលំនៅ​ជាប់មាត់​ព្រែក ត្រូវ​រក្សា​បរិស្ថាន ទីកន្លែង​រស់នៅ​ឲ្យ​បានល្អ ការថែរក្សា​បរិស្ថាន​គឺ​ដើម្បី​សុខភាព​បងប្អូន ។

នៅ​ទីបញ្ចប់​លោក បាន​ដឹកនាំ​មន្ត្រី នៅក្រោម​ឱវាទ​ដើរ​មើល​ការរស់នៅ​របស់​បងប្អូន និង​សួរសុខទុក្ខ​ដល់​លំនៅដ្ឋាន ពី​កា​រស់នៅ​និង​ជីវភាព ប្រចាំថ្ងៃ​។

​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ ដែល​បានទទួល​អំណោយ​ផ្លូវ​១ ខ្សែ​នេះ​បា​a​ន​សំដែង​អំណរគុណ​យ៉ាង ជ្រាល ជ្រៅ​ព្រោះ​គាត់​ពិបាក​ធ្វើដំណើរ យូរណាស់​មកហើយៗ ពួកគាត់​ក៏​សូម​ឲ្យ​ព​ន្លឿ​ន​ឲ្យ​ឆាប់​ហើយ​ផងដែរ​៕

trfdxbbbgrfdgggg