ព្រះអង្គម្ចាស់​ក្ស​ត្រីថៃនឹង​បំពេញ​ព្រះរាជ ទស្សនៈកិច្ច​ប្រទេស​កម្ពុជា​នៅ​ខែក្រោយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 January, 2016 ក+ ក-

​ដោយ៖ ស សាន

ភ្នំពេញ​៖ យោងតាម AKP ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹងថា ព្រះអង្គម្ចាស់​ក្ស​ត្រី​ថៃ​ព្រះនាម មហា​ចក្រី ស៊ី​រី​ន​ដន (Maha Chakri Sirindhorn) នឹង​យាង​មក​បំពេញ​ព្រះរាជ​ទ ស្សនៈ​កិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​២២ ដល់​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ។​

​ម្ចាស់​ក្ស​ត្រី មហា​ចក្រី ស៊ី​រី​ន​ដន (Maha Chakri Sirindhorn) នឹង​យាង​មកដល់ ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ នឹង​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ ពី​សំណាក់​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណា​រ៉ុ​ន នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ។​

ក្នុងអំឡុងពេល​ស្នាក់នៅ​ក្នុង ប្រទេស​កម្ពុជា ព្រះអង្គម្ចាស់​ក្ស​ត្រី​ថៃ នឹង​យាង​ចូលគាល់​សម្តែង​ការគួរសម ព្រះបាទ​នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ ព្រះរាជា​ណា​កម្ពុជា និង សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា ។

បន្ទាប់ពី​សម្តែង​ការគួរសម ជាមួយនឹង​ព្រះមហាក្សត្រ​ខ្មែរ និង​នាយករដ្ឋមន្ត្រី​កម្ពុជា ព្រះអង្គម្ចាស់​ក្ស​ត្រី នឹង​យាង​ជាព្រះរាជ​អធិបតីភាព បើក​ការដ្ឋាន​សាងសង់ វិទ្យាស្ថាន​បច្ចេកវិទ្យា​នៅ​ខេត្តកំពង់ស្ពឺ ។​

លើសពីនេះទៅទៀត ព្រះអង្គម្ចាស់​ក្ស​ត្រី​ថៃ មហា​ចក្រី ស៊ី​រិ​ន​ដន (Maha Chakri Sirindhorn) នឹង​យាង​បើក​ការសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ វិទ្យាល័យ​កំពង់​ឆ្នេរ អូរ​ឈើទាល និង ពិធី​ប្រគល់​អគារ បន្ទប់​ថាមពល​ដើរ ដោយ​ព្រះអាទិត្យ នៅ​ខេត្តកំពង់ធំ ។​

ក្នុង​ការយាង​នោះដែរ​ព្រះអង្គម្ចាស់​ក្ស​ត្រី  នឹង​យាង​ទស្សនៈកិច្ច​នៅ សាលាបឋមសិក្សា ផ្សេងៗ​ទៀត នៅ​ខេត្តកំពង់ស្ពឺ ខេត្ត​ត្បូងឃ្មុំ និង ខេត្តព្រៃវែង ព្រមទាំង​រោងចក្រ​ស្ករស​ឧកញ៉ា លី យ៉ុង​ផាត់ នៅ​ខេត្ត​កំពង់​ស្ពឹ​ផងដែរ​៕
tgfrdssss