ពលរដ្ឋ​ស្រែក​ឲ្យ​អាជ្ញាធរ​សង្កាត់​ចោម ចៅ ជួយ​ចាត់ការរឿង​ឡាន​ដឹក​ដី​ផង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 January, 2016 ក+ ក-

​ដោ​យ៖​សួង សាម​

ភ្នំ​ពេ​ញ៖​ពលរដ្ឋ​ដែល​រស់នៅក្នុង ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ កើតក្តី​កង្វល់​ចំពោះ​បញ្ហា​ដែល​រថយន្ត​ធំៗ​ដឹក​ដី​យ៉ាង​គគ្រឹកគគ្រេង បង្ក​ឲ្យ​មាន​ភាពភ័យខ្លាច និង​ផលប៉ះពាល់​ដល់​ពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​នេះ​យ៉ាងខ្លាំង​។​

​សូមជម្រាបថា ផ្លូវ​បេតុង​ក្នុងភូមិ​មាន​សភាព​ប្រេះ​ខូច​ជា​បណ្តើរៗ​ហើយ​ដោយសារតែ​រថយន្ត​ដឹក​ដី​របស់ ក្រុមហ៊ុន មួយចំនួន​ដែល​ប្រកប មុខ​របប រកស៊ី ជីកដី​លក់​ខាងលើនេះ​។ ម្យ៉ាងវិញទៀត​ការដឹក​ដី ជាង​រៀងរាល់​ថ្ងៃនេះ​គឺ​ធ្វើ​ឲ្យ​មាន​សំលេង​ថ្លង់ ហុយ និង​ងាយ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដោយ​ចៃដន្យ ក៏​អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ទាំងមូល​ផងដែរ ។​

​ទាក់ទិន​នឹង​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សូម​សំណូមពរ​ដល់​ក្រុមហ៊ុន​មេត្តា​កុំ​ឲ្យ​រថយន្ត​បើក​លឿន​ពេក​ខ្លាច​មាន​ប៉ះពៀរ​ក្មេងៗ​ដែល​វា​រត់​លេង​នៅក្នុង​ភូមិ ចំណែក​អាជ្ញាធរ​មូលដ្ឋាន​មេត្តា​ចុះ​ធ្វើការ​ណែនាំ​ដល់​ក្រុម​រថយន្ត​ទាំងអស់នោះ​ផង ៕