ដោយ៖រដ្ឋា
ភ្នំពេញ៖ នៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៩-០១-២០១៦ កំលាំងអាវុធហត្ថខណ្ឌមានជ័យ សហការណ៍ជាមួយកំលាំង ការិយាល័យបទ ល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ តាមប្រមាញ់បានក្រុមចោរប្រដាប់អាវុធ៦នាក់( )បន្ទាប់ពីក្រុមនេះធ្វើសកម្មភាពប្លន់កាលពីយប់ម៉ិញ។
ប្រតិបត្តិការនេះ ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ាំង សុខ លុច នាយការិយាល័យបទល្មើស ព្រហ្មទណ្ឌ និងចូលរួមដោយលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងក្រុងភ្នំពេញបាន បន្តតាមចាប់បក្ខពួកប្លន់ដល់កន្លែងលាក់ខ្លួន។
យោងតាមចម្លើយសារភាព របស់ជនសង្ស័យឈ្មោះ លុន រដ្ឋា ដែលឃាត់ខ្លួនបានកាលពីវេលាម៉ោង១ និង២០នាទី រំលងអាធ្រាត្រចូលថ្ងៃទី១៩-០១- ២០១៦ សមត្ថកិច្ចបានបន្តឃាត់ខ្លួន ជនសង្ស័យបានចំនួន៦នាក់ ប្រុស៤នាក់ស្រី២នាក់ដែលពាក់ព័ន្ធ ករណីប្លន់ម៉ូតូនិងទូរស័ព្ទនេះដែររួមមាន៖
១- សល់ ឡាយសេង ភេទប្រុសអាយុ១៦ ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៥៤០ ក្រុម១ ភូមិត្នោតជ្រុំ៤។២-មាស ចិត្រា ភេទប្រុស អាយុ១៦ឆ្នាំមុខរបរ លាងម៉តូ ស្នាក់នៅផ្ទះជួល ភូមិឬស្សីសង្កាត់ស្ទឹងមានជ័យ។៣-អ៑ួង ចាន់ថន ភេទប្រុស អាយុ២១ឆ្នាំមុខ របរកម្មករលើកឥវ៉ាន់ ស្នាក់នៅផ្ទះជួល ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន។៤-អ៊ុំ គង្គា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរបង្ហាត់បាល់ទាត់ ស្នាក់នៅផ្ទះជួលភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ។
៥- ញេន ស្រីណេ ភេទស្រី អាយុ១៧ឆ្នាំ គ្មានមុខរបរ ស្នាក់នៅផ្ទះជួល បន្ទប់លេខ៥ភូមិ ជពូវ័ន្ត សង្កាត់ចោមចៅ។៦-ឈុន ស្រីណែត ភេទស្រី អាយុ១៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះលេខ៧១ភូមិត្នោតជ្រុំ៤សង្កាត់បឹងទំពន់។
ដកហូតវត្ថុតាងរួមមាន៖
-ម៉ូតូចំនួន០១គ្រឿងម៉ាកសេ១២៥ ស៊េរី ០១៤ពណ៍ ស្លាកលេខPP1BB-8720(ជាម៉ូតូរបស់ជនរងគ្រោះដែលក្រុមល្មើសប្លន់ពីយប់មិញ)។
បច្ចុប្បន្ធជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូន ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕