ដោយ៖ស. ភារម្យ
ខេត្តមណ្ឌលគិរី ៖ ខណៈដែលរាជរដ្ឋាភិបាលកំពុងចាត់វិធានការក្តៅដើម្បីបង្ក្រាបបទល្មើសរត់ពន្ធឈើឆ្លងដែនទៅវៀតណាមនោះ ឈើខុសច្បាប់របស់ក្រុមឈ្មួញ និងឧកញ៉ាខ្លះ បានសម្រុកដឹកយកទៅជ្រកក្រោមស្លាកក្រុមហ៊ុនស្របច្បាប់នានាយ៉ាងគំហុក ។
ដោយឡែកនៅឯខេត្តមណ្ឌលគិរី ប្រជាសហគមន៍បានផ្តល់ព័ត៌មានថា មួយសប្តាហ៍កន្លងមកនេះ គេឃើញរថយន្តធុនធ្ងន់ប្រភេទបង្កងបានសម្រុកដឹកឈើចេញពីតំបន់ព្រៃការពារ WWF យ៉ាងគំហុកចូលក្រុមហ៊ុន DTC ដែលមានទីតាំងនៅឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌគិរី។
គួររំឮកថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ កន្លសងមកនេះ សមត្ថកិច្ចស្រុកពេជ្រាដា បានឃាត់រថយន្តដឹកឈើមួយគ្រឿង ដែលធ្វើសកម្មភាព ដឹកឈើចេញពីចំណុចអូរអង្គល់ ជិតអូរទេ ស្ថិតក្នុងភូមិអូរទេ ឃុំក្រងតេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី តែក្រោយមកត្រូវដោះលែងវិញ ស្ងាត់ៗទៅវិញក្រោយពេលឃាត់បានបន្តិច ដោយសារមានការអន្តរាគមន៍ពីអភិបាល ខេត្តមណ្ឌលគិរី។
លោក តាន់ ហឿន មេការក្រុហ៊ុន DTC និយាយ ប្រាប់អ្នកកាសែតថា ឈើរបស់អភិបាលខេត្ត យកទៅធ្វើសាលាបក្សខេត្តមណ្ឌលគិរី និងធ្វើផ្ទះ លោកអភិបាលខេត្ត៕
រថយន្តបង្កង់ដែលអាចស៊ូទ្រាំក្នុងការដឹកជញ្ជូនឈើក្នុងស្ថានភាពផ្លូវលំបាក