ពិធីរាប់បាត្រ​នៅ​ព្រះបរមរាជវាំង​ថ្ងៃទី​១៥​និង​ថ្ងៃទី​២៨​តុលា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 October, 2014 ក+ ក-

ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៥​និង​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៤​នេះ​នៅ​ព្រះ បរមរាជវាំង​នឹងមាន​ការរៀបចំ​ពិធីរាប់បាត្រ​ព្រះសង្ឃ​ចំនួន ៥០០ អង្គ ដើម្បី​ឧទ្ទិស​ព្រះរាជ​កុសល​ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ សម្រាប់​ខួប​២​ឆ្នាំ​។​

​ក្រសួង​ធម្មការ និង​សាសនា បានប្រកាសថា ពិធីរាប់បាត្រ នៅ​ថ្ងៃទី​២៨​តុលា នៅមុខ​ព្រះបរមរាជវាំង ដើម្បី​ថ្វាយ​ព្រះ​រាជកុសល ព្រះរាជ​សព្វ​សាធុការពរ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា ក្នុងឱកាស​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ ខួប​លើក​ទី​១០ នៃ​ការ​គ្រង​ព្រះ​បរម​រាជសម្បត្តិ​។​

លិខិត​របស់​ក្រសួង​ធម្មការ និង​សាសនា ចុះ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៤ ចុះហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី ក្រសួង​ធម្មការ មិន ឃិន បានទូល​ថ្វាយ ប្រគេន និង​ជម្រាបជូន សម្តេច ព្រះ​តេជគុណ ទ្រង់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជា​ពុទ្ធបរិស័ទ មេត្តាជួយ​ឧ​ប​ត្ត​ម្ភ​ចង្ហាន់ សម្រាប់​រាប់បាត្រ​រយៈពេល ២​ថ្ងៃ​គឺ​នៅ​ថ្ងៃទី​១៥ តុលា វេលា​ម៉ោង ៨​ព្រឹក ព្រះសង្ឃ​ចំនួន ៥០០​អង្គ និង​វេលា​ម៉ោង ៨​ព្រឹក ថ្ងៃទី​២៨ តុលា ព្រះសង្ឃ​ចំនួន ៥០០​អង្គ​។ ចង្ហាន់​សម្រាប់​រាប់បាត្រ ក្នុង ១​កញ្ចប់ រួមមាន​៖ បាយ ១​កញ្ចប់ ម្ហូបក្រៀម​១​មុខ ទឹក​សុទ្ធ​១​ដប ទឹកក្រូច​១​ដប បង្អែម ឬ​ផ្លែឈើ ១​កញ្ចប់ និង​បច្ច័យ​តាម​សទ្ធា​ជ្រះថ្លា​៕Untitled-1