ភ្នំពេញ ៖ ចោរប្លន់២នាក់ ប្រដាប់ដោយ កាំភ្លើងខ្លីមួយដើម បានធ្វើសកម្មភានភ្ជង់ប្លន់យកម៉ូតូម៉ាកស្តុបពីមួយគ្រឿង និងទូរស្ទព័ដៃមួយគ្រឿងទៀត បានសម្រេចដោយសុវត្ថិភាព កាលពីវេលាម៉ោង ២ និង១៥ នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៦ នៅចំណុច ភូមិសន្សំកុសល៤ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ពេលជនរងគ្រោះជិះម៉ូតូមកពីដើរលេងជាមួយមិត្រភក្រ័ ហើយជិះចូលមកផ្លូវច្រកចូលផ្ទះ ។
តាមសម្តីរបស់ជនរងគ្រោះឈ្មោះ រិន ចេចនា ភេទស្រី អាយុ ២៦៤ឆ្នាំ មុខរបធ្វើការ ស្នាក់នៅ ភូមិសន្សំកុសល៣ ក្នុងសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ជិះម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ក្រហមលាយស ពាក់ស្លាកលេខ បន្ទាយមានជ័យ ៦៩៦២ មិនចាំលេខនៅខាងមុខ បានឲ្យដឹងថា មុនពេលកើតហេតុ គេបាន បានជិះម៉ូតូម្នាក់ឯង មកពីដើរលេងជាមួយមិត្តភក្រ័គាត់ដែលគេទើបមកពីប្រទេសក្រៅវ នៅម្តុំស្តុបអិនឌើកខន ហើយពេលគាត់ជួបជុំគ្នាចប់ គាត់ក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ដោយធ្វើដំណើរ តាមបណ្តោយផ្លូវវត្តសន្សំកុសល ពេលមកដល់ ចំណុចកើតហេតុ ស្រាប់តែលេចមុខ ជនសង្ស័យ ២នាក់ ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាក ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម បានជិះមកក្បែរ ហើយភ្ជង់ប្លន់យកម៉ូតូពីគាត់។ ដោយឃើញបែបនេះគាត់(ជនរងគ្រោះ) ភ័យក៏រេចង្កូតម៉ូតូដួលហើយ ជនល្មើសនោះក៏ដេញមកភ្ជង់ប្លន់យកទូរស្ទព័ដៃមួយគ្រឿងទៀត រួចស្ទុះលើកម៉ូតូរបស់គាត់ជិះចេញទៅបាត់ស្រមោលតែម្តង ។
ទោះយ៉ាងណា សមត្ថកិច្ចបានមកចុះអន្តរាគមន៍នៅកន្លែងកើតហេតុ ដោយយកជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្លិ៍នគរបាល បឹងទំពន់ ដើម្បីសមត្ថកិច្ចការស្រាវជ្រាវតាមចាប់ជនល្មើល ។ ក្រោយកម្លាំងសមត្ថកិច្ចនិងកងកម្លាំងរាជអាវុធហត្ថបានសហការគ្នាដេញតាមប្រម៉ាញ់ជនល្មើសទាំងនេះផ្អើលមួយចំហៀងក្រុងភ្នំពេញ តែមិនបានឃើញសូម្បីតែស្រមោលចោរម្នាក់ ៕