ភ្នំពេញៈ អស់រយៈពេលជាច្រើនឆ្នាំហើយ ដែលអ្នកឧកញ៉ា គិត ម៉េង និងអ្នកនាង ស្រីតូច ចំណាន បានចាប់ដៃគ្នាសាង ស្នេហាផ្អែមល្ហែម ប្រកបដោយសុភមង្គល នតែប៉ុណ្ណោះ គូស្នេហ៍ មួយគូនេះថែម ទាំងទទួលបាន ចំណងដៃ កូនប្រុសស្រី៤នាក់ផងដែរ អតីតតារាសម្តែង និងជាពិធីការិនី អ្នកនាង ស្រីតូច ចំណាន ពេលថ្មីៗនេះរំលេច សារស្នេហាផ្អែមល្អែមមួយ ដែលនាងមានចំពោះអនាគតស្វាមី ដែលទស្សនិកជនស្គាល់ យ៉ាងច្បាស់ថាជា លោកឧកញ៉ា គិត ម៉េង ដោយនៅក្នុងសារនោះ នាងបានបង្ហាញពី ទំហំ ចិត្តស្រលាញ់ អ្នកឧកញ៉ា ហើយក៏បានត្រៀម ខ្លួនរួចជាស្រេច ក្នុងការចូលរោងកា រជាមួយ គ្នា នៅក្នុងពេលឆាប់ៗខាងមុខនេះ។
អតីតតារាស្រីធ្លាប់មាន ឈ្មោះបោះ សំឡេងក្នុងវិស័យសិល្បៈ ដែលមានងារជា លោកជំទាវរូប នេះ បានបង្ហាញសារ ស្នេហាបង្កប់ អត្ថន័យ ជ្រាលជ្រៅ និង ទំហំចិត្តស្រលាញ់ របស់នាង និង លោកឧកញ៉ា ដោយសរសេរជា ភាសាអង់គ្លេស បង្ហោះនៅលើ Instagram ថា “ To be rich is not what u have in your bank account But is what you have in your heart for wedding” ដែលមានន័យថា “ភាពមានបានមិន មែនជាអ្វីដែលមាន នៅ account ក្នុង ធនាគារអ្នកទេ ប៉ុន្តែអ្វីទាំងអស់នោះ គឺមានចេញពី បេះដូងរបស់អ្នក ទើបធ្វើឲ្យមាន ការរៀបការ កើត ឡើង….” ។
តាមរយៈអត្ថន័យនេះ បានសរបញ្ជាក់យ៉ាងច្បាស់ ហើយថា ចំណងស្នេហាមួយនេះ មិនមែន កើតចេញពី ការសម្បូរទ្រព្យ រស់នៅស្តុកស្តម្ភ ដែលមនុស្សគ្រប់ គ្នាប្រាថ្នាចង់បានឡើយ តែ ផ្ទុយទៅវិញស្នេហាមួយ នេះកើតចេញពីក្តី ស្រលាញ់ពិតៗ ហេតុនេះហើយ ទើបធ្វើឲ្យអ្នកទាំង ពីរសម្រេច ចិត្តដឹកដៃគ្នា ចូលរោងការ តាមប្រពៃណីខ្មែរ ។
គួររំឮកផងដែរថា នៅក្នុងពិធីមង្គលការ នៅដើមឆ្នាំ២០១៥ខាងមុខនេះ អ្នកនាង ស្រីតូច ចំណាន បានចំណាយលុយ មិនតិចលានដុល្លារទេ ក្នុងការសម្រឹត សម្រាងឈុត កូនក្រមុំដែល អ្នកនាង ត្រូវស្លៀកក្នុង ថ្ងៃរៀបការនោះ ដោយអ្នកច្នៃម៉ូ ដរ៉ូបរបស់នាង គឺជា អ្នកច្នៃម៉ូដលំដាប់ អន្តរជាតិ ដែលមានឈ្មោះល្បី ហើយសម្រាប់ ពិធីមង្គលការនោះ ក៏មានត្រៀមយ៉ាង ល្អប្រឌិត និងចាយលុយមិន តិចលានដុល្លារទេ៕