បុគ្គលិក​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​តេ​លា លើកគ្នា​ទាមទារ​លក្ខខណ្ឌ​ការងារ​១២​ចំណុច​ (មានវីដេអូ)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 January, 2016 ក+ ក-


19852147ដោយ​៖​ស សាម​

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៦ បុគ្គលិក​ក្រុមហ៊ុន​ប្រេង​ឥន្ទ​នៈ តេ​លា ផ្នែក​បើកបរ​ជាង​មួយរយ​នាក់​លើកគ្នា​តវ៉ា​នៅក្នុង​សហគ្រាស​របស់ខ្លួន ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥ ក្នុងភូមិ​ដើម​ពោធិ សង្កាត់ ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​លក្ខ​ខ័​ណ្ឌ​ការងារ​១២ ចំណុច ។​

តំណាង​បុគ្គលិក​ផ្នែក​បើករថយន្ត​អោយ​ក្រុមហ៊ុន តេ​លា ម្នាក់​បានអោយដឹងថា ល័ក្ខខ័ណ្ឌ​១២ ចំណុច​ដែល​ពួកគេ​តវ៉ា​ទាមទារ​នាពេលនេះ រួមមាន ១ សុំ​ប្រាក់ខែ​គោល ៣៥០ ដុល្លារ ២. សុំ​លុយ​គីឡូម៉ែត្រ​គុណ​ជា​ពីរ ៣. សុំ​លុយ​ចំណាយ​ទូរ​ទៅ លើក​ក្រុមហ៊ុន (​លាង​រថយន្ត នឹង ប៉ះ​កង់​រថយន្ត​) ៤. សុំ​សម្រាក​ថ្ងៃអាទិត្យ ហើយ​បើ​អោយ​ធ្វើការ​ក្រុមហ៊ុន​ត្រូវ​គុណ​ថ្លៃ​ជា​ពីរ ៥ . សុំ​ពេលធ្វើ​ការងារ​ចាប់ពី​ម៉ោង ៧ ព្រឹក​ដល់​ម៉ោង ៦ ល្ងាច ( ធ្វើ​លើស​ម៉ោង​សុំ​គុណ​ជា​ពីរ ) ៦ . ជួប​គ្រោះថ្នាក់​ក្នុង​ម៉ោង​ធ្វើការ​សូមអោយ​ក្រុមហ៊ុន​ជួយ​រក​ដំណោះស្រាយ​ជូន ។ ៧ សុំ​លុយ​បេសកម្ម​ទៅតាម​យន្ត​១​ថ្ងៃ ៨​ដុល្លារ នឹង​លុយ​បាយ​១​ថ្ងៃ ៨ ដុល្លារ ។ ៨ សុំ​លុយ​ដំណាច់ឆ្នាំ ទី ៩ សុំអោយ​ក្រុមហ៊ុន​ដោះលែង​មនុស្ស​ម្នាក់​ឈ្មោះ គុណ លិ​ន ដែល​បាន​ចាប់ខ្លួន នឹង​អោយ​ក្រុ​ុ​ម​ហ៊ុន​ដក​បណ្តឹង​ទាំង​៥​នាក់ ។ ១០ សុំអោយ​អ្នក​ទាំង​៥ ចូល​បម្រើ​ការងារ​វិញ ១១ ក្រុមហ៊ុន​ត្រូវ​ទទួល​ធានារ៉ាប់រង​អាយុជីវិត​បើ​គ្មាន​ដំ​ដោះស្រាយ​ទេ ពួកគេ​មិន​ចូល​មិន​ការ​ទេ ។ ១២ សូមអោយ​ក្រុមហ៊ុន រំសាយ​មេកង​ចោល ។​

​ចំពោះ​លក្ខ​ខ័​ណ្ឌ​ទាំង ១២ ចំណុច​ខាងលើនេះ ភាគី​ក្រុមហ៊ុន មិនអាច​ដោះស្រាយ​ជូន​បានឡើយ ដោយ​តំណាង​ក្រុមហ៊ុន​បាន​ថ្លែងថា បើ​បុគ្គលិក​ដែល​មក​តវ៉ា​ទាមទារ​លក្ខ​ខ័​ណ្ឌ​ការងារ​ទាំងអស់នេះ​យក​ប្លង់​ផ្ទះ ឬ​ប្លង់ដី​មក​តម្កល់​នៅ​ក្រុមហ៊ុន ទើប​ក្រុមហ៊ុន​អា​ចរក​ដំណោះ ស្រាយ​អោយបាន​ខ្លះ ។

ប៉ុន្តែ​ការ​ថ្លែង​របស់​តំណាង​ក្រុមហ៊ុន​បែបនេះ ធ្វើអោយ​ក្រុម​បុគ្គលិក​ប្រតិកម្ម​យ៉ាងខ្លាំង​ថែមទាំង​និយាយថា បុគ្គលិក​ខ្លះ​ជួល​ផ្ទះ​គេ​នៅ តើ​ទៅយក​ប្លង់​ផ្ទះ ប្លង់ដី​មកពីណា​បាន​ទៅ ដូច្នេះ​ពួកគេ​បាន​ស្រែកថា នឹងមិន​ចូល​បម្រើ​ការងារ​វិញ​ទេ ទាល់តែ​ក្រុមហ៊ុន​រក​ដំណោះស្រាយ​ជូន​ពួកគេ​សិន ៕