កូនប្រុស​ច្បង​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តឹង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ឈ្មោះ ឆាំ ឆា​នី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 January, 2016 ក+ ក-

 

aabbeewwzzដោយ៖ខេមរា

​ភ្នំពេញ​៖ ​កូនប្រុស​ច្បង​របស់​លោកនាយក រ​ដ្ឋ​មន្ត្រី ហ៊ុន សែន បានដាក់​ពាក្យ​ប្តឹង​បុគ្គល​ម្នាក់ ឈ្មោះ ឆាំ ឆា​នី (Chham Chhany) ពីបទ​បរិហារ​កេ​រិ៍្ត ដោយ ចោទថាធ្វើអោយប៉ះពាល់​យ៉ាងខ្លាំង​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​គ្រួសារ​លោក និង​ខ្លួន​លោក​ផ្ទាល់​។​

​យោងតាម​បណ្តឹង​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​ទ័ពជើងគោក ដែល​បានដាក់​ចូលទៅ​អគ្គស្នងការ​នគរបាល​ជាតិ លោក​ក៏បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នៅ​ថ្ងៃទី​២២ ខែមករា​នេះ ថា “​ថ្ងៃនេះ ខ្ញុំ​បានដាក់​ពាក្យ​ប្តឹង​បុគ្គល​ម្នាក់​ឈ្មោះ ឆាំ ឆា​នី (Chham Chhany) ដែល​បានធ្វើការ​ប្រឌិត ខុសពី​ការពិត​ទាំងស្រុង ដែល​ធ្វើអោយប៉ះពាល់​យ៉ាងខ្លាំង​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់ គ្រួសារ​ខ្ញុំ និង​ខ្លួន​ខ្ញុំ​ផ្ទាល់ ​“​។

​លោក ហ៊ុន ម៉ា​ណែ​ត បន្តថា “នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ ប្រជាពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិសេរីភាព​គ្រប់គ្រាន់​ក្នុងការ​បញ្ចេញមតិ​រប ស់​ខ្លួន​។ ប៉ុន្តែ​បុគ្គល​នីមួយៗ ក៏ត្រូវ​មានការ​ទទួល​ខុស ត្រូវ​ចំពោះ​ការប្រើប្រាស់​សិ​ទ្ទិ​របស់ខ្លួន​ផងដែរ ដោយ​ការប្រើប្រាស់​សិទ្ធិ​របស់ខ្លួន​ត្រូវគោរព​យ៉ាងហោចណាស់​គោលការណ៍​សំខាន់ ពីរ​៖ ទី​១) ការបញ្ចេញមតិ​ត្រូវ​ស្ថិតក្នុង​ព្រំដែន ដែល​ច្បាប់​អនុញ្ញាត (​ដូចជា​មិនអាច​ប្រមាថ​ជីវិត​អ្នកដទៃ តាម​ការ​គំរាម​សម្លាប់ ឬ​ញុះញង់​បង្ក​ហឹ​ង្សា ក្នុងសង្គម ។​ល​។​) និង ទី​២) ការបញ្ចេញមតិ​មិនត្រូវ​រំលោភ​ទៅលើ​សិទ្ធិ​របស់​អ្នកដ៍ទៃ ក្នុងការ រស់នៅ​ប្រកបដោយ​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ (​ដូចជា​ចោទប្រកាន់ មួលបង្កាច់​ដោយ​គ្មាន ការពិត​ទៅលើ​បុគ្គល​ដទៃ​)​។ ក្នុងករណី​ដែល​ការប្រើប្រាស់​សិទ្ធិសេរីភាព បញ្ចេញមតិ​របស់​បុគ្គ​ល​ណាមួយ មិន​គោរព​តាម​គោលការណ៍​ទាំងពីរ​ខាងលើ បុគ្គល​នោះ ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​ទង្វើ​របស់ខ្លួន​ ” ​។​

​លោក ឆាំ ឆា​នី ដែល​គេ​ដឹងថា​កំពុង​រស់នៅ​ក្រៅប្រទេស​នោះ​តែងតែ​ធ្វើការ​រិះគន់​ជារឿយៗ​លើ​រាជរដ្ឋាភិបាល​តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក ៕abredbgvvvv111663344

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

​លោក ឆាំ ឆា​នី ដែល​គេ​ដឹងថា​កំពុង​រស់នៅក្រៅប្រទេស

adghytebvcccc