ក្រសួងពាណិជ្ជក្ម​ជំរុញ​ការប្រឹងប្រែង​ដើម្បី​ប្រកួតប្រជែង​ក្របខណ្ឌ​អាស៊ាន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 January, 2016 ក+ ក-

22211122121ដោយ​៖​ប៉ែន សុផល​

ខេត្តបាត់ដំបង​៖​ក្រសួងពាណិជ្ជកម្ម​បាន​ជំរុញ​ដល់​មន្ត្រី​របស់ខ្លួន​ប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​ឈានទៅរក​ភាព​រីកចំរើន​ស្របគ្នា​និង​កម្ពុជា​ជា​ទិសដៅ​ដែល​ទាក់ទាញ​ប្រកួតប្រជែង​ក្នុង​តំបន់​និង​ក្នុង​ក្របខណ្ឌ​សមា​ហគ​មន៍​សេដ្ឋកិច្ច​អាស៊ាន​។​

​ក្នុង​ពិធី​ប្រកាស​តែងតាំង​មុខតំណែង​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបាត់ដំបង​នា​ថ្ងៃទី​២២ ខែមករា​នេះ ប៉ាន សូរ​ស័​ក្កិ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​មានប្រសាសន៍ថា វិស័យ​ពាណិជ្ជកម្ម​ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់ទុកជា​ក្បាលម៉ាស៊ីន​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ឈានទៅ​កាន់​ភាព​រីកចម្រើន​ប្រកបដោយ​និរន្ត​ភាព និង​សំខាន់​ប្រទេស​កម្ពុជា​ជា​ទិសដៅ​ដែល​ទាក់ទាញ និង​ប្រកួតប្រជែង​សម្រាប់​អ្នកវិនិយោគ​ក្នុង​តំបន់​ពិសេស​ក្នុង​ក្របខណ្ឌ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​។​

លោក​បន្តថា ខេត្តបាត់ដំបង​មាន​សក្តានុពល​ជាច្រើន​មុខ​ដូ​ជា ស្រូវ អង្ករ ដំឡូង​មី ពោត សណ្តែក ម្រេច ក្រូចពោធិសាត់ មៀន​ក្រអូប និង​ម្នាស់​ជាដើម មន្ត្រី​ពាក់​ព​ន្ធ័​ទាំងអស់​ក្នុង​ខេត្ត​ត្រូវ​ប្រឹងប្រែង​ជំរុញ និង​អភិវឌ្ឍន៍​ផលិតផល​ខាងលើ​អោយបាន​ច្រើន​ផុលផុស ជាពិសេស​ការសិក្សា​ស្រាវជ្រាវ​ផលិតផល​ជា​សក្តានុពល​ក្នុង​ខេត្ត​បន្ថែមទៀត​ដោយ​ប្រមូលផ្តុំ​ចងក្រង​សមាគមន៍​អា​ជី​កម្ម​ផងដែរ តាម​ស្មារតី​រួមចំណែក​កំណែទម្រង់​ដើម្បី​អភិបាលកិច្ច​ល្អ ផ្តោតលើ​ការជំរុញ​ផលិតផល​ស្រូវ និង​ការនាំចេញ​អង្ករ​ដែលមាន​ផលប៉ះពាល់​រយះពេល​វែង​ចំពោះ​ការអភិវឌ្ឍ​ថ្នាក់ក្រោម​ជាតិ​។​

ចក្ខុវិស័យ​ពាណិជ្ជកម្ម ក្រសួង​បានកំណត់​ផ្តោត​ខ្លាំង​លើ​ការលើកកម្ពស់​ផលិតកម្ម​និង​ធានា​គុណភាព​នៃ​ផលិតផល អោយស្រប​តាម​ស្តង់ដា​របស់​ទីផ្សារ ការការពារ​កម្មសិទ្ធិ​បញ្ញា ការទប់ស្កាត់​ការ​ក្លែងបន្លំ ការពង្រឹង​យន្តការ​ត្រួតពិនិត្យ​គុណភាព​ទំនិញ ដើម្បី​ធានា​អោយ​ការនាំចេញ​៕