រឹបអូស​ឈើ​ប្រណីត​៤៥​ដើម​នៅក្រោយ​របង​ក្រុមហ៊ុន UniGreen ក្នុងស្រុក​កោះ​ញែក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 January, 2016 ក+ ក-

222555888ដោយ៖សុខណាត

​ខេត្ត​មណ្ឌល​គី​រី​៖ នៅ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៦ នៅវេលា​ម៉ោង ២​រសៀល កម្លាំង​រដ្ឋបាល​ព្រៃឈើ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ចុះ​រឹបអូស​ឈើ​ប្រណីត ចំនួន​៤៥​ដើម​ដែល​គេ​លាក់ទុក​នៅ​ខាងក្រោយ​ក្រុមហ៊ុន Uni Green ។​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​នេះ បដិសេធថា មិនមែនជា​ឈើ​របស់ខ្លួន​ទេ​។​

​កំលាំង​រដ្ឋបាល​ព្រៃឈើ​ស្រុក​កោះ​ញែក ដឹកនាំ​កំលាំង​ដោយ​លោក ឈួន សេរី​វឌ្ឍន៍ នាយផ្នែក រដ្ឋបាល​ព្រៃឈើ​ស្រុក​កោះ​ញែក លោក លឿង ភា​រុណ​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​កោះ​ញែក​លោក លុន បញ្ញា នាយ​សង្កាត់រ​យ៉ បាន​ចុះ បង្ក្រាប និង​រឹបអូស​ឈើ​ប្រភេទ​សុ​ក្រម​បាន​ចំនួន ៤៥កំណាត់ ប្រវែង​8​មែត្រ នៅ​ចំណុច​ភូមិ​អូ​យេះ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី​។​

បើ​យោងតាម​សំដី​ពី​អ្នកភូមិ​ក្បែរ​នោះបាន​អោយដឹងថា ឈើ​ទាំ​នោះ​គាត់​មិនបាន​ដឹងថា​ជា​ឈេ​ី​របស់ អ្នកណា​ទេ គាត់​គ្រាន់តែ​ដឹងថា​មាន​គេ​ដឹកឈើ​ទាំងនោះ​យកមក​លាក់ទុក​ក្បែរ​របង​ដី​ក្រុមហ៊ុន UniGreen ហៅ​ជ​ញ្ចាំ​ង​ខៀវ ជា​យូរណាស់ មក​ហើយ ។

​អ្នកគ្រប់គ្រង​ក្រុមហ៊ុន UniGreen បាន​បំភ្លឺ​ពី ករណី​ដែល​ពាក់​ព​ន្ធ័​ឈើ​ទាំងនោះ​ថា ឈើ​ទាំង នោះ​មិន​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​របស់ខ្លួន​ទេ​។​

​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្រុក​កោះ​ញែក​បាន​ឲ្យ​ចុះ​ដឹងថា ឈើ​ទាំង​នោះបាន​យកទៅ​រក្សាទុក នៅ​ខណ្ឌ​រដ្ឋ បាល​ព្រៃឈើ​ត្រពាំង​ត្រាច ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី​៕

8888333311111