ពលរដ្ឋ​ផ្អើល​ទារលុយ​ថ្លៃ​ទិញ​ដីព្រៃ​លិច​ទឹក​ដែល​អាជ្ញាធរ​សង្កាត់​ខ្សា​ម ពុះ​ឡូ​ត៍លក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 January, 2016 ក+ ក-

 

aaaaa22222ដោយ៖សហការី

ខេត្ត​កំពង់ឆ្នាំង​៖ ឈ្មួញ និង​មន្ត្រី​មួយចំនួន​កំពុង​ត្រូវប៉ាន់​យ៉ាងខ្លាំង​ដោយ​អាជ្ញាធរ សង្កាត់​ខ្សា​ម ក្រុង​-​ខេត្តកំពង់ឆ្នាំង បាន​ឈូសឆាយ អង្កន់​ដីព្រៃ​លិច​ទឹក​លក់​ដោយមាន​ចេញ​លិខិតបញ្ជាក់​ទទួលស្គាល់​ពី​ភូមិ សង្កាត់ ទៀតផង​។​ប៉ុន្តែ​ក្រោយពី​បែកធ្លាយ​ថា ការលក់​ទិញ​លក់​ដី​នោះ​ស្ថិតក្នុង​ភាពមិនប្រក្រតី ប្រជាពលរដ្ឋ​ដែល​លង់ខ្លួន​ទិញ​ដី​នោះបាន​នាំគ្នា​ទៅ​ទារលុយ​ពី​អ្នក​ឈរ​លក់​វិញ​។​

ថ្មីៗ​នេះ តំបន់​ដីព្រៃ​លិច​ទឹក​ស្ថិតក្នុង​សង្កាត់​ខ្សា​ម ជាប់មាត់​ទន្លេ ក្រុង​កំពង់ឆ្នាំង គេ​ឃើញ​ក្រុម​ឈ្មួញ និង​មន្ត្រី​មូលដ្ឋាន​បាន​ដើរ​កាន់​ប្លង់​បង្ហាញ​ទីតាំង​រូបរាង​ដី​ដែល អង្កន់​ពុះ​ជា​ឡូ​ត៍ ដើម្បី​លក់​បន្ត​អោយ​ប្រជាបលរដ្ឋ​ក្នុង​មួយ​ឡួ​តិ៍​មាន​ទី​ហំ ៥​ម៉ែត្រ គុណ​នឹង ២០​ម៉ែត្រ​លក់​ក្នុងតម្លៃ​ចាប់ពី​១​ពាន់​ដុល្លា​ឡើងទៅ ហើយ​ការលក់ ទិញ​ដី​នៅក្នុង​តំបន់​២​ដែល ជា​ប្រភេទ​ដី​លិច​ទឹក​ទាំងនោះ​គឺមាន​អាជ្ញាធរ​ភូមិ និង​ឃុំ ហ៊ាន​ចុះហត្ថលេខា​លើ​លិខិត​ទិញ​-​លក់​យកទៅ​ធ្វើជា​កម្មសិទ្ធិ​ផ្តាច់មុខ​ទៀតផង ។

ទង្វើ​ខាងលើ​ត្រូវបាន​គេ​មើលឃើញថា អាជ្ញាធរ​ភូមិ និង​សង្កាត់​ខ្សា​ម កំពុងតែ​ផ្គើន​នឹង​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង និង​ទប់ស្កាត់​ការ​រុករាន និង​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក ធ្វើជា​កម្មសិទ្ធិ ។​

​យោង​អនុ​ក្រិ​ត្យរ​បស់​ប្រមុខ​រដ្ឋាភិបាល បាន​កំណត់អោយ​រដ្ឋបាល​ជលផល និង​ធន​ធា​ទឹក​ត្រួតពិនិត្យ​និង​ទប់ស្កាត់​ការទន្ទ្រាន​តំបន់​លិច​ទឹក​ពី​សំណាក់​ជនខិលខូច​មួយ​ចំនួន​លួច​ទន្ទ្រាន​ធ្វើជា​កម្មសិទ្ធិ ។​ដោយឡែក ដីព្រៃ​លិច​ទឹក​តំបន់​២ គឺជា​ដែន​ជម្រក​ត្រី​ពង​កូន ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចូលរួម​អភិរក្ស ដើម្បី​ជា​ប្រយោជន៍​នៃ​ការកើនឡើង​នៃ​ធនធាន​មច្ឆជាតិ​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​អាច​រស់នៅ​អាស្រ័យ​ផល​ដែលមាន​ជា​លក្ខណៈ​គ្រួសារ ប៉ុន្តែ​មិនអាច​មាន​សិទ្ធិ​ធ្វើ​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ឯកជន ឬ​លក់ដូរ​បានឡើយ ។​

ក្រោយពី​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង បាន​លើក​គម្រោង​ធ្វើការ​អភិវឌ្ឍន៍​តំបន់​ទន្លេ​ផ្សារ​ក្រោម​ចំនួន​៧​ជំហាន ដែល​ប្រជាពលរដ្ឋ​ក្នុងស្រុក​កំពុងតែ​គាំទ្រ និង​កោតសរសើរ​នោះ បែរជា​ឱកាស​របស់​ក្រុម​ឈ្មួញ​ខិលខូច​មួយចំនួន​រៀបចំ​ដី​តំបន់​២​ជា​តំបន់​ដីព្រៃ​លិច​ទឹក​ដែលជា​ដែន​ជម្រក​ត្រី​ពង​កូន យកមក​ពុះ​ជា​ឡូ​តិ៍លក់​អោយ​ប្រជាពលរដ្ឋ ដែលមាន​ទីតាំង​ស្ថិតនៅ​ជាប់មាត់​ទន្លេ ក្នុង​សង្កាត់​ខ្សា​ម ក្រុង​-​ខេត្តកំពង់ឆ្នាំង ទៅវិញ​។​

​អភិបាលរង​ខេត្តកំពង់ឆ្នាំង លោក​ស៊ុន សុ​វណ្ណា​រិ​ទ្ធិ បាន​ប្រាប់​អ្ន​កាក​កាសែត​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លងទៅ​ថា ករណីនេះ អាជ្ញាធរខេត្ត​បានធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ដោយហេតុ​ផល​ថា ដី​ដែល​ឈ្មួញ​កំពុងធ្វើការ​ផ្សព្វផ្សាយ​ល​ក់​ដូរ គឺជា​ដី​របស់​រដ្ឋ​ស្ថិតក្នុង​តំបន់​២ មិនមាន​អនុប្រយោគ​ចេញ​ដោយ​រដ្ឋាភិបាល​ឡើយ ។​

ទោះយ៉ាងណា​ក្រុម​ឈ្មួញ​ទាំងនោះ និង​អាជ្ញាធរ​មូលដ្ឋាន​ភូមិ សង្កាត់ បាន​ឃុបឃិត​គ្នា​ឆ្លៀតឱកាស​ក្រោមរូបភាព​គម្រោង​អភិវឌ្ឍន៍​របស់​ខេត្ត​បង្វែរ​ទៅជា​ពុះ​ឡូ​តិ៍លក់​ទៅវិញ​។​ប្រសិនបើ​មាន​បញ្ហា​អាក្រក់​កើតឡើង តើន​រណា​ទទួលខុសត្រូវ គឺ មានតែ​ប្រជាពលរដ្ឋ​ទេ​ជា​អ្នករងគ្រោះ​មុនគេ ។

បើតាម​ប្រជាពលរដ្ឋ​ដែល​បាន​ទិញ​ដី​ក្នុង​តំបន់​នោះ បាន​ទម្លាយ​ថា ក្រុម​ឈ្មួញ​ទាំង​នោះបាន​ស៊ីដាច់​លុយ​ប្រជាពលរដ្ឋ​មួយចំនួន​ហើយ និង​ក៏មាន​អ្នក​ស្រក់​ទឹក​ក​ភ្នែក​ខ្លះៗ​ហើយ​ដែរ​។​អ្នកខ្លះ​អស់​៨០០​ដុល្លារ អ្នកខ្លះ​ទៀត​អស់​១០០០​ដុល្លារ ដែល​លុយ​កក់​ទាំងនោះ​មិនមាន​លិខិតស្នាម​អ្វី​យក​ជា​ផ្លូវការ ទើប​ប្រជាពលរដ្ឋ​ដក​សេចក្តីទុកចិត្ត ហើយ​ទាមទារ​យកលុយ​មកវិញ តែ​ពួកក្រុម​ឈ្មួញ​មិនបាន​ប្រគល់អោយ​វិញ​ទេ​។​

​ទង្វើ​ទាំងនេះ​បាន​ប៉ះពាល់​ដល់​គម្រោង​ការអភិវឌ្ឍ​ន៍ របស់​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង ជាពិសេស​ប៉ះពាល់​ដល់​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ ហើយ​បាន​ផ្ទុយ​ពី​យុទ្ធសាស្ត្រ​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល ព្រោះថា​មិនទាន់​ដល់​ជំ​ហ៊ាន​ដំណាក់កាល​ការអភិវឌ្ឍន៍​នៅ​តំបន់​២ ជា​តំបន់​ព្រៃ​លិច​ទឹក​នោះឡើយ លុះត្រាតែ​មានការ​ស្នើសុំ​ពី​រដ្ឋាភិបាល ហើយ​មានការ​ត្រួតពិនិត្យ និង​អនុញ្ញាត​ត្រឹមត្រូវ​ពី​រដ្ឋាភិបាល ទើប​អាច​ដំណើរការ​ទៅ​កើត ។​

មជ្ឈដ្ឋាន​ទូទៅ​អំពាវនាវ​សូមអោយ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង មេត្តា​ពិនិត្យ​អោយបាន​ស៊ីជម្រៅ​ព្រោះថា អ្នក​ដែល​ទទួលរង​គ្រោះ គឺ​ប្រជាពលរដ្ឋ​ទិញ​ដី​ដើម្បី​សង់​លំនៅដ្ឋាន​រស់នៅ ដែល​ពុំបាន​យល់ដឹង​ចំពោះ​ការលក់​-​ទិញ​ដី​ចំណុច​ខាងលើនេះ​ថា​ជា​ការលក់ ទិញ​ដោយ​ស្របច្បាប់ ឬ​មិន​ស្របច្បាប់​នោះឡើយ ។​

មេគង្គ​ប៉ុស្តិ៍ នី​ង​ព្យាយាម​ទាក់ទង​លោក​អភិបាលខេត្ត​ដើម្បី​សុំ​ការពន្យល់​ជាថ្មី​ករណី​មន្ត្រី​ថ្នាក់មូលដ្ឋាន​ពុះ​ដី​ក្នុង​តំបន់​ព្រៃ​លិច​ទឹកជា​សម្បត្តិ​សាធារណ​របស់​រដ្ឋ លក់​ឲ្យ​ប្រជាពលរដ្ឋ​ដូចខាងលើ​នេះ​ឲ្យ​បាន​ច្បាស់​ថា តើ​មាន​រឿង​ហេតុដូច្នេះ​មែនឬ​យ៉ាងណា ?​ ហើយ​តើន​រណា​ជា​អ្នកសម្រេច​ឲ្យ​លក់​? ៕​

bbbbb111444