ព្រះសីហនុ៖ លោក ខេង សីហា អ្នកយកព័ត៌ មានទូរទស្សន៍ជាតិកម្ពុជា (ទទក) បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូកូន សិស្សបុកពីក្រោយបណ្តាលឲ្យដួលប៉ះពាល់ក្បាលបាក់ ដៃស្តាំ និងរបួសខ្លួនយ៉ាងដំណំកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត។ ហេតុការណ៍នេះ បានកើតឡើងកាល ពីល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤ នៅលើដងផ្លូវឯករាជ្យស្ថិតក្នុងសង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ។
ប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ លោកឱ សារឿន បានបញ្ជាក់ឲ្យដឹងថា លោក ខេង សីហា អាចនិយាយបានតែក្រោកមិនរួច គ្រូពេទ្យកំពុងតាមដានបន្តក្រែងអាចជៀសផុតពីការវៈកាត់ យកដុំឈាមដែលកកនៅខួរក្បាលបាន។
លោក ខេង សីហា ជាអ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជាប្រកបដោយវិជ្ជាជីវៈយូរឆ្នាំមកហើយ រីឯការរស់នៅរបស់លោកក៏មានជីវភាពក្រីក្របំផុតដែរ ហេតុនេះ លោក និងគ្រួសាររបស់លោកបានអំពាវនាវរកជំនួយសង្គ្រោះពីសប្បុរសជន៕
លោកកំពុងសំដេកសម្រាកនៅអាគារថ្មីជាន់ទី២ នៃមន្ទីរពេទ្យកាល់ម៉ែត